ជីវិតកម្សាន្ដ
តួឯករឿង ទុំទាវ ប្រកាសសុំជំនួយជួយវីរសិល្ប ករ រិទ្ធ សារី កំពុងធ្លាក់ខ្លួនឈឺធ្ងន់
ភ្នំពេញ ៖ ដោយទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺនិងជួបជីវភាពខ្វះខាតក្នុងគ្រួសារពីសំណាក់តារាសម្តែងជើងចាស់លោកគ្រូ រិទ្ធ សារី នោះថ្មីៗនេះតួឯកក្នុងរឿង ទុំទាវ លោក ស៊ុក សុភា បានចេញមុខអំពាវនាវសុំជំនួយពីមហាជន។

អតីតតារាសម្តែងប្រុសល្បីឈ្មោះលោក ស៊ុក សុភា បច្ចុប្បន្នត្រូវបានគេដឹងថា លោកកំពុងតែរស់នៅសាងសុភមង្គលគ្រួសារនៅឯប្រទេសអូស្ត្រាលីយ៉ាងមា នសេចក្តីសុខ។ ប៉ុន្តែទោះបីរវល់ខ្លាំងលោកក៏ឆ្លៀតអំពាវនាវដល់សប្បុរសជនឲ្យជួយចូលរួមចែករំលែ កដល់លោកតា រិទ្ធ សារី ដែលជាសិល្បករជើងចាស់លះបង់កម្លាំងកាយចិត្តបម្រើអារម្មណ៍បងប្អូនទស្សនិកជនតាមរយៈមានស្នាដៃជាច្រើនផងដែរ។

បើតាមលោក ស៊ុក សុភា បានរៀបរាប់ឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «តារាភាពយន្ដជើងចាស់ដ៏ល្បីលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុ៨០ជាងឆ្នាំហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ បងប្អូនចង់ចូលរួមជាថវិកាជូនគាត់អាចទាក់ទងមកខ្ញុំបាទ អាណិតគាត់ណាស់»។

សូមបញ្ជាក់ថា ស្ថិតក្នុងវ័យ៨០ឆ្នាំ វីរសិល្បករលោក តា រិទ្ធសារី បច្ចុប្បន្នកំពុងមានជំងឺរួមរឹតប្រចាំកាយគួរឲ្យសង្វេគជាទីបំផុត។ មិនតែប៉ុណ្ណោះលោកតាក៏ត្រូវចិញ្ចឹមចៅៗ២នាក់នៅក្នុងបន្ទុកព្រោះឪពុកម្តាយរបស់ពួកគេចេញទៅធ្វើការងារនៅប្រទេសថៃ ហើយក៏ត្រូវជាប់គាំងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ