ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ស្នើដល់តុលាការជួយពន្លឿនរឿងក្តីរបស់ខ្លួនជាមួយលោក អ៊ិន សុភិន
ករណីបណ្តឹងរបស់ពិធីករលោក សុខ រ៉ាស៊ី លើលោក អ៊ិន សុភិន រហូតមកដល់ពេលនេះនៅមិនទាន់មានច្រកចេញឬដំណោះស្រាយនៅឡើយទេ ខណ:ពាក្យបណ្តឹងរបស់លោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរួចហើយកាលពីថ្មីៗនេះ។
ដោយសារតែហេតុផលស្ងប់ស្ងាត់នេះទើបលោក សុខ រ៉ាស៊ី បានចេញមុខស្នើសុំនិងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធតុលាការឲ្យជួយពន្លឿនរឿងក្តីនេះផងដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។

លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ថា មកដល់ពេលរឿងរ៉ាវក្តីក្តាំរបស់លោក គឺកំពុងស្ថិតនៅដៃតុលាការប៉ុន្តែមិនទាន់ឃើញមានការកោះហៅទៅដោះស្រាយនៅឡើយទេរវាងលោកជាដើមបណ្តឹង និងលោក អ៊ិន សុភិន ដែលជំពាក់លុយជាង១ម៉ឺនដុល្លារ។
ពិធីករ សុខ រ៉ាស៊ី បន្តថា ”ខ្ញុំសូមស្នើដល់ស្ថាប័នតុលាការមេត្តាពិនិត្យនិងជួយពន្លឿនរឿងក្តីនេះផង ព្រោះខ្ញុំជាជនរងគ្រោះតែងទទឹងរង់ចាំនូវដំណោះស្រាយដើម្បីភាពយុត្តិធម៌ពីករណីដែលគេបានកេងប្រវ័ញ្ចកម្លាំងញើសឈាមខ្ញុំនេះ”។ លោកថា ខ្ញុំពិតជាមិនសប្បាយចិត្តពេលឃើញបុគ្គលនោះហាក់មិនខ្វល់អំពីរឿងនេះខណ:ខ្ញុំបច្ចុប្បន្នត្រូវលក់ផ្ទះ លក់ឡានដើរសងបំណុលគេជំនួយនោះ។

លោក សុខ រ៉ាស៊ី បន្ថែមថា លោកដឹងអំឡុងពេលនេះជាដំណាក់កាលជំងឺកូវីដ-១៩ទើបរឿងក្តីរបស់លោកហាក់នៅទ្រឹង ដូច្នេះសង្ឃឹមថា យុត្តិធម៌និងមានសម្រាប់លោកក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជុំវិញករណីនេះដែរកម្ពុជាថ្មី មិនទាន់អាចស្វែងរកការបកស្រាយពីលោក អ៊ិន សុភិន បានទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


