ជីវិតកម្សាន្ដ
តារាសិចស៊ី វ៉ាន់ វល័ក្ខ ឆ្លៀតធ្វើរឿងនេះតាមផ្លូវជាមួយដូនចាស់ម្នាក់
តារាសម្តែងសិចស៊ីកញ្ញា វ៉ាន់ វល័ក្ខ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការសរសើរគ្រប់គ្នាក្រោយមានការចែករំលែករូបភាពជាច្រើនសន្លឹកដែលនាងបានចុះជួយទិញនំ និងផ្តល់ថវិការខ្លះៗដល់លោកយាយវ័យចំណាក់ម្នាក់កំពុងបណ្តើរកង់លក់តាមផ្លូវ។
តាមរយ:ទិដ្ឋភាពនេះដែរបានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកលើកសរសើរចំពោះសកម្មភាពគំរូបបែបនេះ។
កញ្ញា វ៉ាន់ វល័ក្ខ បានលើកឡើងថា “ម្ដាយគេម្ដាយយើងគាត់ថាកូវីដ អញ្ចឹងស្ងាត់ណាស់លក់អត់ដាក់ទេខ្ញុំឃើញគាត់ចាស់ហើយនៅតែខំដើរលក់នំដើម្បីបានចំណូលទិញអង្កហូបប្រចាំថ្ងៃ។អាណិតមិនដឹងធ្វើយ៉ាងមិចក្រៅពីជួយទិញគាត់នឹងជូនលុយគាត់បន្តិចបន្តូចតាមលទ្ធភាព។
ប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះតារាស្រី វ៉ាន់ វល័ក្ខ បាននិយាយថា នាងបានជួបគាត់ដោយចៃដន្យក្នុងដំណើរទៅខេត្តកំពង់ធំ ដែលជាទីដែនកំណើតរបស់ខ្លួនហើយឃើញដូច្នេះក៏អាណិតក៏ចុះជួយទិញនំនិងជូនលុយគាត់ខ្លះដើម្បីដោះទាល់មួយគ្រា។
វល័ក្ខ បន្តថា ចំណែកការបង្ហោះនេះ គឺមិនមែនយកមុខមាត់អ្វីទេគ្រាន់តែចង់ចែករំលែដល់បងប្អូនដែលមានម្ដាយចាស់ជរាសូមយកចិត្ដទុកដាក់ដល់គាត់ដែលជាម្ដាយដែលខំចិញ្ចឹមបីបាច់ថែរក្សាយើងជាកូនតាំងពីតូចៗមករហូតដល់ធំ។គាត់ចិញ្ចឹមមើលថែយើងបាន ចុះហេតុអី្វពេលយើងធំធាត់ឡើងមើលថែគាត់វិញតែម្នាក់មិនបានអោយគាត់លំបាកវេទនាបែបនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ