Connect with us

ជីវិតកម្សាន្ដ

សូ ដានីតា ទម្លាយការពិតរឿង សឿ សុធារ៉ា ជំពាក់បំណុលជិត៤ម៉ឺនដុល្លារ

បានផុស

នៅ

ទស្សនិកជនបានដឹងហើយថា កាលពីរសៀលថ្ងៃទី ២ ខែវិច្ឆិកាម្សិលមិញបានផ្ទុះរឿងដ៏ភ្ញាក់ផ្អើលក្រោយពេលដែលតារាស្រី សូ ដានីតា បានប្រកាសប្រើធម៌ក្តៅឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយខ្លួនបន្ទាន់មុននឹងមានដីការកោះហៅ ឬឲ្យគេទៅអញ្ជើញដល់កន្លែងថតចូលប៉ុស្តិ៍ប៉ូលិស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែការប្រកាសនោះមិនត្រូវបាន សូ ដានីតា បញ្ជាក់ថាមានបញ្ហាអ្វីទេ ទើបតែនៅយប់ថ្ងៃដដែល សូ ដានីតា បានទម្លាយការពិតដែល សឿ សុ ធារ៉ា ជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារតែសាមីខ្លួន (សុធារ៉ា)មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយពោលផ្ទុយទៅវិញបែរជាយកលេសថាកើតរោគចិត្ត។

អ្នកនាង សូ ដានីតា បានរៀបរាប់ថា ខ្ញុំសូមសំរាយរឿងអ្នកនាង Sapoun Darapemean (សឿរ សុ ធារ៉ា) បន្តិចមុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ។ ពេលដែល ធារ៉ា រឿងជំពាក់តុងទីន (គេផុសផ្អើសហ្វេសបុកបងប្អូនក៏ដឹង) សុធារ៉ា នាងក៏បានតេមកខ្ញុំ១ថ្ងៃមិនតិចដងទេ ដើម្បីឱ្យខ្ញុំជួយយកលុយទៅឱ្យកូនបំណុលតុងទីនរបស់គាត់(ធារ៉ា) កុំឱ្យគេផុសគាត់ទៀត។

សូ ដានីតា បន្តថា ខ្ញុំក៏ព្រមជួយឱ្យខ្ចីលុយបន្ត បន្ទាប់រហូតលុយជិត៤ម៉ឺនដុល្លារ ហើយដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយគឺខ្ញុំក៏ឆាតមិនតបមើលមិនឆ្លើយនិយាយខ្លីគឺមើលងាយខ្ញុំ។ តែដល់ពេលតបនិយាយថាបងខ្ញុំកើតរោគចិត្ត! លុយបងខ្ញុំអស់លទ្ធភាពហើយបងខ្ញុំចង់ឆ្កួតខ្ញុំចង់សម្លាប់ខ្លួនសូមបងបំភ្លេចចោលចុះ។ សួរថាកើតរោគចិត្តនោះតើមាន ការបញ្ជាក់ពីពេទ្យទេ។ សូ ដានីតា បញ្ជាក់ថា សឿ សុធារ៉ា ជំពាក់លុយប្អូនរបស់នាង ហើយនាងបានចេញសងជំនួសមួយ​ថ្ងៃ៥០ដុល្លាររាល់ថ្ងៃទៀត។

នាងនិយាយទៀតថា “សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែនហើយប្អូនដើរស្រាតតែមួយដងបងនឹងចោលលុយជិត៤មុឺនដុល្លារហ្នឹង ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មឱ្យហើយថែមលុយចូលបុណ្យប្អូន១០០០ដុល្លារ​ថែមទៀត(បើចង់សម្លាប់ខ្លួនព្រោះបំណុល)។

អ្នកនាង សូ ដានីតា បន្ថែមថា តែបើគេចវេសប្អូនគិតថា ចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន? ចូលមិត្តសិល្បៈទាំងអស់យល់នឹងមហាជនជួយគិតបើកូនបំណុលវាឈ្លើយ តេមិនលើកឆាតមិនតបបើចេះសម្រួលនាងនិយាយសងមួយខែ១០០ ឬ២០០ដុល្លារក៏ខ្ញុំយកដែរតែនាងនេះសម្តីទន់តែមុខក្រាស់។ កោតតែគេហៅថតរឿងថ្មីល្បីទាំងមិនទាន់ចេញបញ្ចាំង (នាង ធារ៉ា ធ្លាក់រណ្តៅហើយនៅមិនប្រឹងតោងឡើងទៀត)។

ជុំវិញបញ្ហានេះដែររហូតមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេខណ:កម្ពុជាថ្មីក៏មិនទាន់អាចទាក់ទងដើម្បីស្វែងរកការបកស្រាយពីអ្នកនាង សឿ សុធារ៉ា បានដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម