Connect with us

ជីវិតកម្សាន្ដ

Ed Sheeran ក្លាយជាតារាអង់គ្លេសមានជាងគេបំផុត ក្នុងវ័យ ៣០ឆ្នាំ

បានផុស

នៅ

តារាចម្រៀងប្រុស លោក Ed Sheeran ក្នុងវ័យ ៣០ឆ្នាំ បានឈរលើតំណែងតារាអង់គ្លេសដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិចំនួន ២៣៦.៥លានផោន (ជាង ៣២២លានដុល្លារអាមេរិក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពចំណូលរបស់តារាប្រុសរូបនេះ ត្រូវបានសារព័ត៌មាន ​Daily Mail ទម្លាយថា ទទួលមកពីការចូលរួមប្រគុំតន្ត្រីទេសចរណ៍ Divide Tour ​ខណៈចំណូលមួយផ្នែកទៀតរកបានពីបទ Shape Of You ដែលជាចម្រៀងពេញនិយមមានអ្នកទស្សនាច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។ មូលហេតុនេះហើយ ទើប Ed Sheeran អាចចំណូលបានរហូតដល់ ២៦.៥លានផោន (ជាង ៣៦លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ និងដណ្ដើមបានតំណែងជាតារាប្រុសវ័យក្មេងមានប្រាក់ច្រើនបំផុតក្នុងដៃ។

Ed Sheeran named 'GQ' Solo Artist of the Year, talks new album and Taylor  Swift – MOViN 92.5

ទន្ទឹមនឹងនេះដែរ លោក Harry Styles ជាតារាចម្រៀងប្រុសសញ្ជាតិអង់គ្លេស ឈរនៅតំណែងទី២ ដែលមានប្រាក់សរុបប្រមាណ ៨០លានផោន (ជាង ១០៩លានដុល្លារអាមេរិក)។ ចាប់តាំងបំបែកខ្លួនពីក្រុម One Direction តារាប្រុសវ័យ ២៧ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យសម្តែងយ៉ាងជោគជ័យ និងចុះកុងត្រាជាមួយប្រេនសម្លៀកបំពាក់ល្បីៗផងដែរ។ ការងារទាំងនេះហើយ ជាប្រភពចំណូលរបស់ Harry Styles ដែលនាំឱ្យលោកក្លាយជាតារាចម្រៀងមានទ្រព្យសម្បត្តិច្រើនជាងគេ បន្ទាប់ពី Ed Sheeran។

Harry Styles Joins the MCU: All the Details on His Surprise Eternals Role -  New York Folk

ដោយឡែក អ្នកឈរនៅលេខរៀងទី៣ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតបានទៅលើក្រុមចម្រៀងស្រី Little Mix។ ប្រាក់ដែលក្រុមចម្រៀងអង់គ្លេសមួយនេះ កាន់កាប់មានប្រមាណ ៦៦.៧ លានផោន (ជាង ៩០លានដុល្លារអាមេរិក)៕

Little Mix Talked to Jesy Nelson About Blackfishing Years Ago

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Elon Musk ក្លាយជាមនុស្សដំបូងគេលើលោក មានទ្រព្យជាង ៣០០ប៊ីលានដុល្លារ

ចុចអាន៖ ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម