ជីវិតកម្សាន្ដ
តារាចំរៀង៦ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែងដើម្បីលើកស្ទួយវប្បធម៌ជាតិ ក្នុងកម្មវិធី “រាត្រីចងចាំ”
តារាចម្រៀងល្បីៗចំនួន៦ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្ដែងបទចម្រៀងដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី “រាត្រីចងចាំឆ្នាំ២០២១” ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការចូលរួមដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំងអស់ខាងលើ ក្នុងនាមជាសិល្បករក្រៅប្រព័ន្ធដែលក្នុង នោះរួមមាន១-លោកស្រី ម៉េង កែវពេជ្ជតា ២-លោក យ៉ែម សំអូន ៣-អ្នកនាង កែវ ចន្ទសម្ផស្ស ៤-អ្នកនាង ទៀងមុំ សុធាវី ៥-លោក ជឹម ជឿន និងកញ្ញា ឈិន ម៉ានិច គឺដើម្បីលើកកម្ពស់កិត្យានុភាពនៃសិល្បៈវប្បធម៌ជាតិយើងឲ្យកាន់តែរុងរឿងថែមទៀត។ ម្យ៉ាងទៀត ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទូទៅ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី ទាំងអស់តាមរយៈការចូលរួមទស្សនានៅពេលព្រឹត្តិការណ៍មកដល់នាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

“រាត្រីចងចាំ” គឺជាព្រឹត្តិការណ៍រំលឹកកូនខ្មែរឱ្យចងចាំនូវសម្បត្តិបេតិកភណ្ឌជាតិទាំងរូបីនិងអរូបីដែលបានបន្សល់ទុកដោយដូនតាខ្លួន ហើយត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងពិភពលោករបស់អង្គការយូណេស្កូ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់អំពីវប្បធម៌សិល្ប:គ្រប់ទម្រង់ បុរាណ ប្រពៃណី ប្រជាប្រិយ សហសម័យ និងឧបករណ៍តន្ត្រីបុរាណខ្មែរ។ ជាពិសេស ដើម្បីពង្រឹងអត្តសញ្ញាណ និងលើកស្ទូយកិត្យានុភាពជាតិ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការរួមសម្ដែងពីសិល្បករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង១០០នាក់ ដោយសិល្បករទាំងអស់បានលះបង់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ក្នុងបុព្វហេតុដើម្បីវប្បធម៌មួយនេះឡើយ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


