Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា ចេញសារមួយឃ្លាធ្វើឱ្យ សូ ដានីតា ក្តៅស្លឹកត្រចៀក

បានផុស

នៅ

រឿងរ៉ាវតារាសម្តែង សឿ សុធារ៉ា ដែលផ្ទុះកាលពីថ្មីៗនេះ ជុំវិញការជំពាក់បំណុលគេបានធ្វើឲ្យមានការភ្ញាល់ផ្អើលខ្លាំងដោយក្នុងនោះតារាស្រីអ្នកនាង សូ ដានីតា ក៏បានទម្លាយថា សឿ សុធារ៉ា ជំពាក់លុយខ្លួនជិត ៤ ម៉ឺនដុល្លារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានោះដែរអ្នកនាងសូដានីតាក៏បានទម្លាយដំណឹងដ៏រសើប និងភ្ញាក់ផ្អើលទៀតថាតារាស្រីអ្នក នាង សឿ សុធារ៉ា មិនមែនជំពាក់បំណុលតែខ្លួនម្នាក់នោះទេពោលគឺថែមទាំងកំពុងជាប់បំណុលច្រើនម្ចាស់ទៀតរហូតជាប់ពាក្យបណ្ដឹងជាង ១០ ករណីឯណ្ណោះ។

ជុំវិញបញ្ហាខាងលើកន្លងមកគេមិនទាន់ឃើញមានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា នៅឡើយទេ។ ដោយឡែកថ្មីៗនេះគេស្រាប់តែឃើញអ្នក នាង សឿ សុធារ៉ា បានបង្ហោះសារខ្លីថា ពេលអ្នកបានបង្កើតហេតុអ្នកនឹងទទួលបានផលទាំងនោះមកវិញសាធុសាធុសាធុ។

អ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតនោះ សឿ សុ ធារ៉ាក៏បានបង្ហោះភ្ជាប់ជាមួយរូបភាពដែលមានសរសេរ status ដូច្នេះថា «សូមទេវតាបរាមុខពួកអ្នកឱ្យវិនាសលុយគេញើសឈាមគេអ្នកទទួលរែក ១០ ជាតិតកូនតចៅទៀតមិនអស់ផង»។

ដោយឃើញអ្នកនាង សឿ សុធារ៉ា បង្ហោះដូច្នេះភ្លាមៗនោះ សូ ដានីតា ក៏ បានពន្លយពាក្យទៅវិញថា «មានមុខមកផុសអ៊ីចឹងទៀតនាងអើយនាងចង់តែសើចឱ្យរហែកមាត់ទេកម្មពារមានពិតចាំតិចណានាងនឹងដឹងហើយ៕

អត្ថបទៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

Sokha Hotels

ព័ត៌មានពេញនិយម