ជីវិតកម្សាន្ដ
តាប៊ុយ ហាក់មិនសុខចិត្តថ្លៃជួសជុលរថយន្តជនរងគ្រោះ ជាង ២ ពាន់ដុល្លារ
មហាជនបានដឹងគ្រប់គ្នាហើយថាពិធីករល្បីឈ្មោះ VJ តាប៊ុយ ថ្មីៗនេះបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីលោកបានបើករថយន្តស្ថិតក្នុងសភាពស្រវឹងជោគជាំទៅ បុកជាមួយរថយន្ត Prius ១គ្រឿងទៀតដែលកំពុងឈប់គោរពភ្លើងស្តុបចរាចរណ៍។

យ៉ាងណាមិញបន្ទាប់ពីកើតមានហេតុការណ៍នេះហើយភ្លាមៗ គេឃើញទាំងមតិរិះគន់ និងបង្ហាញការព្រួយបារម្ភចំពោះ VJ តាប៊ុយ ដោយលើកសំនួរថាតើលោកមានរបួសស្នាមឬយ៉ាងណាដែរ។ ប៉ុន្តែអំឡុងពេលនោះ តាប៊ុយ មិនឆ្លើយតបអ្វីឡើយ។

ដោយឡែកស្របពេលដែលមានសំនួរ និងក្តីបារម្ភច្រើនពីអ្នកគាំទ្រនោះដែរ VJ តាប៊ុយ ក៏បានចេញ មុខបញ្ជាក់ថាលោកមិនមានបញ្ហារបួសស្នាមអ្វីឡើយ ហើយលោកក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការបារម្ភពីលោក។ទោះបីជាយ៉ាងណា លោកក៏បានបង្ហាញការមិនសុខចិត្តចំពោះតម្លៃជួសជុលរថយន្ត ចំនួន ២ ២៥០ ដុល្លារ ដោយអះអាងថា ជនរងគ្រោះមានចេតនាបន្លំវិក័យបត្រជួសជុលរថយន្ត ហើយថាតម្លៃជាង ២ ពាន់នេះ មិនសាកសមទៅ នឹងការខូចខាតរថយន្ត គឺសមត្រឹមតែ ១ ពាន់ដុល្លារប៉ុណ្ណោះ។

សូមរំឭកថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងពីកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពនៅ កន្លែងកើតហេតុបានឲ្យដឹងថារថយន្តស៊េរីទំនើបម៉ាក Range Rover បើកបរដោយ VJ តាប៊ុយ បានបុកពី ក្រោយរថយន្តព្រូសពាក់ស្លាកលេខភ្នំពេញ 2AH -7048 ពេញមួយទំហឹងបង្កការខូចខាតហើយព្យាយាមបើករត់គេចខ្លួន រហូតដល់ចំណុចមុខអតីតទូរទស្សន៍ លេខ៣ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញត្រូវបានជនរងគ្រោះ បើករថយន្ត ដេញឃាត់ជាប់ ទើបធ្វើសម្រុះសម្រួលគ្នាថា ចេញសំណងលើថ្លៃជួសជុលដែលខូចខាតរថយន្តជនរងគ្រោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


