ជីវិតកម្សាន្ដ
តារាល្បីៗ និងថ្នាក់ដឹកនាំមួយចំនួនបង្ហាញវត្តមានចូលរួមមង្គលការ នៅ ស៊ីនឿន
ទីបំផុតតារាចម្រៀងលោក នៅ ស៊ីនឿន និងគូដណ្តឹងបានដឹកដៃគ្នាចូលរោងការហើយ នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២១នេះ ខណ:ដែលតារាល្បីៗនិងថ្នាក់ដឹកនាំមួយចំនួនបង្ហាញវត្តមានចូលរួមអបអរថ្ងៃចូលរោងជ័យដល់ពួកគេទាំង២នាក់

ពិធីមង្គលការរបស់លោក នៅ ស៊ីនឿន នាថ្ងៃនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយគេកត់សម្គាល់ឃើញលោក នៅ ស៊ីនឿន និងភរិយាបណ្ដូលចិត្ត បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ធ្វើឱ្យមហាជនកោតសរសើរ និងជូនពរដល់គូស្វាមី-ភរិយារបស់ពួកគេទៀតផង។

កាន់តែពិសេសជាងនេះទៅទៀត នៅថ្ងៃចូលរោងការរបស់លោក នៅ ស៊ីនឿន និងភរិយានេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន,លោកជំទាវ ហ៊ុន ស៊ីណាត និងតារាមួយចំនួនដូចជា អ្នកនាង កាតុ និងស្វាមី,លោក កុយ ស៊ីឌឿន, អ្នកនាងប៉េង ប៉ោង និងតារាមួយចំនួនទៀត។

ក្នុងនោះ កូនកំដរខាងប្រុសក៏មានតារាចម្រៀង សុ វណ្ណារ៉ាក់ និង គ្រី ថៃពៅ ផងដែរ។ នាល្ងាចថ្ងៃដដែលជាពិធីជប់លៀងដែលរំពឹងថា មានតារារាប់រយនាក់នឹងមកចូលរួមអោយកក្រើកចុងឆ្នាំនេះសមជាមួយកេរ្តិ៍ឈ្មោះ នៅ ស៊ីនឿន ដែលល្បីឈ្មោះមួយដួងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


