ជីវិតកម្សាន្ដ
អាវក្រៅ Jennie ពាក់ក្នុងវីដេអូរបស់ Grimes មានប្រភពមកពីសារមន្ទីរមួយ
ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយវត្តមានរបស់នាងនៅក្នុងវីដេអូចម្រៀងចុងក្រោយបង្អស់របស់ Grimes ដែលមានចំណងជើងថា “Shinigami Eyes” ។ គ្រាន់តែបង្ហាញខ្លួនបន្តិចសោះ Jennie បង្អួតសម្រស់សឹងវ៉ាដាច់ម្ចាស់បទ ជាមួយនឹងឈុតពណ៌ផ្កាឈូកភ្លឺផ្លេក ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។

ជាមួយគ្នាដែរ អ្នកច្នៃម៉ូដអាមេរិកាំងលោក Asher Levine ដែលនៅពីក្រោយឈុតរបស់ Jennie និង Grimes បានឱ្យដឹងថា លោកបានច្នៃម៉ូដឈុតពណ៌ផ្កាឈូករបស់ Jennie ដោយដាក់ឈ្មោះថា Candy Moto ខណៈតម្លៃរបស់វាគឺ ៦៩០០០ ដុល្លារ ជាពិសេសលោកបានការបំផុតគំនិតអាវក្រៅពីសារមន្ទីរសិល្បៈមួយ។

លោក Asher Levine បញ្ជាក់ថា ចំពោះការបំផុសគំនិតនៅពីក្រោយអាវក្រៅមួយប្រភេទនេះ គឺលោកធ្លាប់ចូលរួមក្នុងការតាំងពិពណ៌ Thierry Mugler Couturissime នៅទីក្រុង Montreal ប្រទេសកាណាដា ជាកន្លែងដែលលោកបានទស្សនារូបចម្លាក់ជាច្រើន ដែលនោះហើយបានជំរុញឱ្យអ្នកច្នៃម៉ូដរូបនេះចាប់ផ្តើមបង្កើតឈុត Candy Moto ឡើងមក។

ក្រៅពីតម្លៃខ្ពស់កប់ពពក និងដើមចមនៃការច្នៃបានមកពីសារមន្ទីរ ឈុត Candy Moto ក៏ជាឈុតដែលមានតែមួយលើលោក ព្រោះអ្នកច្នៃម៉ូដផលិតតែមួយប៉ុណ្ណោះ ក៏មិនធ្លាប់មានអ្នកពាក់ពីមុនមកទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie បង្ហាញខ្លួនក្នុងវីដេអូចម្រៀងរបស់អតីតគូស្នេហ៍មហាសេដ្ឋី Elon Musk
ចុចអាន៖ ត្រឹមស្លៀកពាក់ស្ដើងឃើញសាច់ក្នុងតិចៗសោះ តារាកូរ៉េ ៥រូបនេះ ឡើង Hot
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


