ជីវិតកម្សាន្ដ
លេចមុខអ្នកលក់អនឡាញ ចូលរួមបរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារជំងឺកូវីដជាមួយរាជរដ្ឋាភិបាល
ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីភ្លាមៗនោះគេ សង្កេតឃើញមាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិល្បករ-សិល្បការិនីខ្មែរ ព្រមទាំងសប្បុរសជនជាច្រើន បាននាំគ្នាផុសផុលបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបាននិងកំពុងផ្ទុះឡើងជាថ្មី។

ស្របពេលជាមួយគ្នានេះដែរ ភ្លាមៗនោះ ក៏លេចវត្តមានរបស់បុគ្គលល្បីៗនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធអនឡាញចំនួន៤រូប បានសម្រេចចិត្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរជាមួយរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ បុគ្គលទាំង៤រូបនោះ រួមមាន៖ ១. អ្នកនាង ស្រីអូន និងស្វាមី បានចូលរួមបរិច្ចាគថវិកាចំនួន១៥ម៉ឺនដុល្លារ។ ២. លោកជំទាវ ឧកញ៉ា ស្រី ណារួម អគ្គនាយការក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី(ម៉ែរួយ)ចូលរួមបរិច្ចាគថវិកាចំនួន៥ពាន់ដុល្លារ ។ ៣. លោកជំទាវ សុន កណ្ណិកា និងក្រុមគ្រួសារក៏បានចំណាក់ថវិកាផ្ទាល់ខ្លួន១០០០ដុល្លារ ៤.លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ។ តាមរយៈសកម្មភាពនេះ ក៏ទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស៕








អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មាន សូនីតា មនុស្សពីរនាក់ស្រលាញ់គ្នាបើកាន់តែរឹតបន្តឹងក៏កាន់តែឆាប់របូតទៅដោយងាយ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


