ជីវិតកម្សាន្ដ
មុននេះ តួឯកប្រុសក្នុងរឿង ” ភរិយាបណ្ដូលចិត្ត” James Jirayu ប្រកាសថា ខ្លួនឆ្លងកូវីដ-១៩
ស្របពេលវិស័យកម្សាន្តរបស់ប្រទសថៃ កាន់តែល្បីល្បាញខ្លាំង និងមមាញឹក ខណៈនោះដែរ ក៏មានតារាខ្លះ ចេញមុខប្រាប់ថា ខ្លួនវិជ្ជមានកូវីដជាបន្តបន្ទាប់។

ជាក់ស្ដែងនៅក្នុងថ្ងៃនេះដែរ James Jirayu Tangsrisuk តួប្រុសដែលប្រជាជនកម្ពុជា ស្គាល់ច្បាស់ថា ជាតួឯកក្នុងរឿង ” ភរិយាបណ្ដូលចិត្ត “និងជាតារាម្នាក់ទៀត ដែលបានបង្ហោះព័ត៌មានថា ខ្លួនបានឆ្លងជំងឺកូវីដ ។

James បានប្រាប់តាមរយៈ Instagramថា «សូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព» ហើយរូបភាពនៃសារបង្ហោះថាលោកមានវិជ្ជកូវីដ-១៩។ បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង ហើយចាប់ផ្ដើមមានអាការឈឺបំពង់ក ក្ដៅខ្លួនខ្លាំង និងត្រូវបានគេព្យាបាលតាមនីតិវិធីនៅមន្ទីរពេទ្យ។ នេះបើតាមការប្រកាសនេះមុននេះបន្តិច។

តួប្រុសមុខស្រទន់រូបនេះ បាននិយាយទៀតថា «សូមអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកដែលពាក់ព័ន្ធនឹងខ្ញុំ។ ខ្ញុំត្រូវបានគេប្រាប់ថា ខ្ញុំកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្ទុកវីរុសកូវីដ១៩ ដូច្នេះខ្ញុំប្រញាប់ប្រញាល់ទៅធ្វើតេស្ត RT-PCR លទ្ធផល បានចេញមកថា ខ្ញុំមានវិជ្ជមានកូវីដ ។ ថ្ងៃនេះខ្ញុំចាប់ផ្ដើមឈឺបំពង់ក និងក្ដៅខ្លួនខ្លាំង។ ខ្ញុំសូមអភ័យទោសចំពោះព្រឹត្តិការណ៍ទាំងអស់ បន្ទាប់ពីនេះ ដែលត្រូវពន្យារពេលរហូតដល់បានជាសះស្បើយពេញលេញ។ ហើយខ្ញុំសូមអភ័យទោស ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប៉ះពាល់ខ្ញុំ ហើយសូមអ្នកទាំងអស់គ្នាមានសុវត្ថិភាព»។


ក្រោយបង្ហោះមិនបានប៉ុន្មាន មិត្តភ័ក្ដិនៅក្នុងឧស្សាហកម្មកម្សាន្តនៃសិល្បៈថៃ និងបណ្ដាអ្នកគាំទ្ររបស់លោក បានចូលមកបញ្ចេញមតិ ដើម្បីលើកទឹកចិត្ត James ឲ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រលប់មកសម្ដែងភាពយន្តវិញផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern បង្ហោះរូបប៉ុន្មានសន្លឹកសោះ អ្នកគាំទ្រគាំងនិយាយលែងចេញ
ចុចអាន៖តួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រថ្នា” នាង Nychaa បញ្ចេញដើមទ្រូងលើកដំបូង លើផ្ទៃសមុទ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


