យ៉ាងណាមិញ នាងក៏ល្បីល្បាញខ្លាំងក្នុងខ្សែភាពយន្តធំៗដូចជា Pangako Sa’Yo, La Luna Sangre , She’s Dating the Gangster , Crazy Beautiful You , Barcelona: A Love Untold , The Hows of Us និង Hello, Love, Goodbye ហើយមានភាពយន្តពីរចុងក្រោយ កំពុងរកចំណូលបានខ្ពស់បំផុត។ ប្រជាជនអាស៊ីបានសរសើរនាងថា ជាមហាក្សត្រី Box Office នៅក្នុងជំនាន់របស់នាង។ ទន្ទឹមនោះ ទស្សនាវដ្ដី Forbes Asia បានចុះបញ្ជីថា ជាតារាល្បីម្នាក់ក្នុងចំណោមតារាល្បីប្រចាំអាស៊ីប៉ាស៊ីហ្វិក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Metro Society បានរួមបញ្ចូលនាង នៅក្នុងបញ្ជីនៃមនុស្សមានឥទ្ធិពលបំផុតលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិង EdukCircle ក៏បានចុះបញ្ជីនាងថា ជាតារាល្បី ដែលមានឥទ្ធិពលបំផុតផងដែរ។
ជីវិតឯកជន ឪពុកម្ដាយរបស់នាងគឺ Luzviminda និង Teodore Bernardo ហើយនាងមានបងប្អូនបង្កើតបីនាក់ គឺបងស្រីពីរនាក់ឈ្មោះ Chrysler និង Kaye និងបងប្រុសម្នាក់ឈ្មោះ Kevin ចំណែកនាងគឺជាកូនពៅក្នុងគ្រួសារ។ Bernardo ត្រូវបានគេដឹងថា កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Daniel Padilla ពោលគឺតាំងពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១២ មកម្លេះ ។
ការអប់រំ Bernardo បានសិក្សានៅ OB Montessori Center Inc. មុនពេលការសម្ដែងដំបូងរបស់នាង ក្នុងឆ្នាំ ២០០៣។ បច្ចុប្បន្នតារារូបនេះ រៀននៅមហាវិទ្យាល័យ Enderun, Taguig ជាកន្លែងដែលនាងសិក្សាផ្នែកទីផ្សារ។
ក្នុងឆ្នាំ ២០១២ នាងបានក្លាយជាតួឯកក្នុងខ្សែភាពយន្តមនោសញ្ចេតនា ’24/7 in Love’ ដែលដឹកនាំដោយ John D Lazatin ។ Kathryn បានឈានដល់កម្រិតភាពល្បីល្បាញខ្លាំង នៅក្នុងអាជីពទូរទស្សន៍របស់នាងក្នុងឆ្នាំ ២០១២ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគរឿង “Princess and I” ដែលជាជោគជ័យដ៏ធំធេង និងជាស៊េរីរឿងទទួលបានពានរង្វាន់ជាច្រើន។ នាងក៏បានក្លាយជាតួឯកស្រីនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនា បែបកំប្លែង ‘She’s Dating the Gangster’ ដឹកនាំដោយ Cathy Garcia-Molina និងព្រមទាំងទទួលបានការសរសើរយ៉ាងខ្លាំង ហើយក៏ត្រូវបានចាក់បញ្ចាំងជាអន្តរជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អារ៉ាប់រួម និងកាណាដា។
នាងបានបង្ហាញខ្លួននៅក្នុងរឿងភាគឆ្នាំ ២០១៥ ‘Pangako Sa’ Yo’ ជា Yna Macaspac / Maria Amor de Jesus ដូចគ្នា។ ក្នុងឆ្នាំ ២០១៧ នាងត្រូវបានគេឃើញនៅក្នុងរឿង “La Luna Sangre” ដែលជារឿងភាគបែបស្រមើស្រមៃភ័យ រន្ធត់ ហើយក៏ជារឿងដែលនាងបានឈ្នះរង្វាន់ជាច្រើនក្នុងអាជីពមួយនេះ។
អាជីពចម្រៀង Kathryn ក៏មានបទចម្រៀងផ្ទាល់ខ្លួនដូចជា ‘Mula Noon Hanggang Ngayon’ និង ‘Got to Believe in Magic’ ។ នាងបានចេញអាល់ប៊ុមស្ទូឌីយោដំបូង ឈ្មោះ ‘Kathryn’ ក្នុងឆ្នាំ ២០១៤ និងបទចម្រៀងដើមចំនួន ៦ទៀត រហូតលក់បានជាង ៧,៥០០ អាលប៉ុម នៅថ្ងៃដំបូងនៃការចេញផ្សាយ៕