ជីវិតកម្សាន្ដ
កំពូលតារាសម្ដែងថៃ ៣ រូប សារភាពចំៗថា ស្រលាញ់ពេញចិត្តតារាប្រុស Gong Yoo ជាខ្លាំង
Gong Yoo គឺជាតារាសម្ដែងរបស់កូរ៉េខាងត្បូងដ៏ល្បីល្បាញ ស្រីៗណាក៏ស្រលាញ់ពេញចិត្ត និងចង់បានរូបលោកមកធ្វើជាសង្សារផងដែរ។

ជាក់ស្ដែងនៅប្រទេសថៃឯណោះវិញ ក៏មានតារាស្រីៗជួរមុខ៣រូប បានសារភាពថា ខ្លួនពិតជាពេញចិត្ត និងសរសើរតារាកូរ៉េដ៏ល្បី Gong Yoo ថា ជាបុរសពិតៗក្នុងក្ដីស្រមៃពួកគេ។
១ Aff Taksaorn

ក្រោយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំមុន Aff Taksaorn បាននិយាយថា Gong Yoo គឺជាប្រភេទបុរសដ៏ល្អរបស់នាង។ តាមសេចក្ដីរាយការណ៍ថា នាងក៏បានតាមដានជីវិតគាត់នៅលើ Instagram ខ្លាំងមិនធម្មតាដែរ។
២ Anne Thongprasom

នៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយម ‘3 Zaap’ កំពូលតារាសម្ដែងស្រី Anne Thongprasom បង្ហើបថា នាងពិតជាកោតសរសើរដល់កំពូលតារាកូរ៉េរូបនេះណាស់។ ជាពិសេសនាងក៏ព្រលយពាក្យថា គាត់ពិតជាសង្ហាណាស់។ មិនតែប៉ុណ្ណោះ នាងក៏សុំឲ្យមិត្តប្រុសរបស់នាង ធ្វើម៉ូដសក់ដូច Gong Yoo ផងដែរ។
៣ Baifern Pimchanok

ក្នុងកម្មវិធី “Waan Kanchai” Baifern Pimchanok បើកចំហថា នាងពិតជាស្រលាញ់និងគាំទ្រ Gong Yoo ជាខ្លាំង។ នាងបានសរសេរសារថា នាងបានបញ្ចប់ការងាររបស់នាង ហើយផ្ញើសារដោយផ្ទាល់ទៅគាត់នៅលើ Instagram។ ទោះជាយ៉ាងណា គាត់មិនបានអាន ឬឆ្លើយតបទៅនាងទេ។ យ៉ាងណាមិញ តារាសម្ដែងស្រីរូបនេះក៏បានសើច បន្ទាប់ពីនិយាយអំពីរឿងនេះ ទៅកាន់សាធារណជនឲ្យដឹងឮ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង ថៃ ៤ ដួង ពីតួនាទីតូចតាច រហូតក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំប្រទេស
ចុចអាន៖តារាប្រុស ថៃ វ័យក្មេង ៦ ដួង កំពុងឆក់យកបេះដូងអ្នកទស្សនា ក្នុងនិងក្រៅប្រទេស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ