ជីវិតកម្សាន្ដ
លោក សួន ពិសិដ្ឋ ចេញមុខបកស្រាយក្រោយផ្ទុះការរិះគន់ បទ រាំ Style ក្មេង
បន្ទាប់ពីផ្ទុះការរិះគន់បាញ់ចាក់ស្រោចយ៉ាងគំហុកនូវបទចម្រៀងថ្មីរបស់កញ្ញា យូរី ដែលមានចំណងជើងថា រាំ Style ក្មេង ដោយមានការលើកឡើងថា មានអត្ថន័យលំនាំបទ babey Shark នោះពេលនេះ គេឃើញលោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធស្រាប់តែចេញមុខការពារជំនួស យូរី។


លោក សួន ពិសិដ្ឋ បានលើកឡើងថា ខ្ញុំសូមធ្វើការLive ដើម្បីបកស្រាយនិងបំភ្លឺបទ “រាំStyleក្មេង” ដែលខ្ញុំនិពន្ធជូនប្អូនស្រី យូរី ដែលចេញនៅក្នុងផលិតកម្មហង្សមាស។ សម្រាប់អ្នកមានមតិរិះគន់មួយចំនួន ក្នុងសង្គមហ្វេសប៊ុក ក្នុងន័យស្ថាបនាឬមិនមែននិងសម្រាប់អ្នកមិនយល់អំពីអត្ថន័យ។

តាមរយៈការLiveនេះ ត្រូវបានអ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានចាត់ទុកថាការលើកឡើងរបស់មហាជននិងអ្នករិះគន់មួយចំនួនទៀតនោះ គឺគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះព្រោះបទនេះ លោកបាននិពន្ធថ្មីទាំងអស់ពោល គឺពុំបានយកលំនាំបទគេនោះឡើយ។ លោក សួន ពិសិដ្ឋ បានបញ្ជាក់ថា សម្រាប់មតិដែលរិះគន់ថា បទ រាំStyleក្មេង មានអត្ថន័យលំនាំបទ babey Sharkនោះ គឺមិនពិតឡើយដោយហេតុថា ទាំងការនិពន្ធទំនុកច្រៀងនិងភ្លេងពុំមានលក្ខណៈដូចគ្នាទេ ដូច្នេះហើយសូមមហាជនកុំមានការភ័ន្តច្រឡំឲ្យសោះ។ លោកថា ខ្ញុំបាននិពន្ធបទនេះឡើង គឺបានពិភាក្សាគ្នាជាមួយ យូរី ដោយផ្ទាល់។


លោកបានបន្ថែមថា ជាទស្សនៈរបស់ យូរី គឺនាងចង់ផ្លាស់ប្តូរបរិយាកាស ដើម្បីបំពេញបំណងក្មេងៗខណៈដែលទស្សនិកជនមួយចំនួនប្រហែលជាមិនទាន់បានយល់ច្បាស់។ ម្យ៉ាងទៀតបទ រាំStyleក្មេងនេះដែរ ពេលស្តាប់យូរៗទៅគឺស្រដៀងនឹងបទbabey Shark ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ខ្លឹម ស្រីគា បង្ហាញវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈរយំសោកសៅម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


