ជីវិតកម្សាន្ដ
ភ្ញៀវលំដាប់ប្រទេសធំៗ ចូលរួមមង្គលការកូនពិធីការិនី គង់ សុជាតិ
អ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុលបានធ្វើពិធីរៀបមង្គលការឲ្យកូនឈ្មោះម៉ៅសា លភាពបុត្រ និង ឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែ មិថុ នាឆ្នាំ២០២២ នៅអគារHនិងI ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញពិតជាធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈតែម្ដងព្រោះកម្មវិធីនេះរៀបចំទៅតាមប្រពៃណីខ្មែរទាំងអស់។
ពិធីនេះនៅពេលព្រឹកមានការអញ្ជើញចូលរួមពីសំ ណាក់ភ្ញៀវជាជនល្បីៗក្នុងសង្គមចូលរួមកាត់សក់ដល់កូនប្រុសនិងកូនប្រសារអ្នកនាងសុជាតិ មានដូចជាលោកឧកញ៉ាលាង ឃុន និងលោកជំទាវ ជាស្ថាបនិកនិងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីស ឧកញ៉ាអ៊ឹង ឆៃងួន និងលោកជំទាវ ជាអគ្គនាយកក្រុមហ៊ុនហង្សមាស លោកជំទាវហ៊ុន ស៊ីណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ និងអ្នកនាងយុគ ចិន្ដា រួមទាំងតារាល្បីៗជាច្រើនដួងមានដូចជាឱក សុគន្ធកកញ្ញា ,សុគន្ធ និសា ,អេដា,សុខ សីឡាលីន ,នៅ ស៊ីនឿន ,ឃុំ ប៉ុណ្ណាដែត ជាដើម។









ដោយឡែកសម្រាប់កម្មវិធីជប់លៀងនៅពេលល្ងាចវិញមានភ្ញៀវកិត្តិយសជាច្រើនបានទៅសាទរអ្នកនា ងគង់ សុជាតិ ដែលបានកូនប្រសារដំបូង ហើយក៍មានការចូលរួមពីលោកឧកញ៉ាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ,តារាចម្រៀងពេជ្រ សោភា,សួស វីសា ,ណា ក់ ស្រីណា,ប៉ែន ស្រីពេជ្រ,ណុប បាយ៉ារិទ្ធ ,នី រតនា និងតារារាប់រយនាក់ផ្សេងទៀត។
៊លោកជា វិបុល បានឡើងប្រកាសលើឆាកតំណាងឲ្យក្រុមគ្រួសារទាំងសងខាងថាលោកសូមថ្លែងអំណរគុណដល់លោកឧកញ៉ា,ឯកឧត្តមលោកជំទាវ ,ភ្ញៀវបកិត្តិយសនិងមិត្តអ្នកសិល្បៈទាំងអស់ដែលបានអញ្ជើញចូលរួមផ្ដល់កិត្តយសដល់ក្រុមគ្រួសាររបស់លោកនៅថ្ងៃពិសេសរបស់កូនប្រុសនៅពេលនេះ។លោកថាភ្ញៀវទាំងអស់ដែលលោកនិងគ្រួសារបានអញ្ជើញគឺមកទាំងអស់គ្មានអ្នកណាខកខានម្នាក់ឡើយ។
ដោយឡែកកំពូលតារាចម្រៀងឧកញ៉ាព្រាប សុវត្ថិ បានឡើងបកស្រាយបទចម្រៀងដែលមានចំណងជើងថា”ទ្រព្យគាប់ចិន្ដា”ដើម្បីជាកាដូដល់កូនប្រុសស្រីអ្នកនាងសុជាតិ ផងដែរ។អ្នកនាងសុជាតិ មិនបញ្ជាក់ថាមង្គលការកូនច្បងរបស់នាងចំណាយអស់ទឹកប្រាក់ប៉ុន្មាននោះទេ តែតាមអ្នករៀបចំកម្មវិធីបង្ហើបថាពិធីជប់លៀងនោះគឺធ្វើចំនួន៨០តុ។
អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃរៀបការកូនទី១រប ស់អ្នកនាងគង់ សុជាតិ នោះដែរគេឃើញមានការអញ្ជើញចូលរួមរបស់អតីតស្វាមីអ្នកនាងសុជាតិ គឺលោកម៉ៅ សាលភាព ដែលជាឪពុករបស់កូនកំ លោះផងដែរ ទើបធ្វើឲ្យលោកបុត្រ រំភើបរហូតដល់រលីងរលោងទឹកភ្នែកទៀតផង ខណៈដែលលោកវិបុល ត្រូវបានមហាជនសរសើរចំពោះការបំពេញតួនាទីរបស់លោកជាឪពុកដ៍ល្អក្នុងកម្មវិធីពីដើមរហូតដល់ចប់ព្រោះលោកស្រលាញ់កូនមុនរបស់ភរិយាដូចកូនលោកបង្កើតដែរ ដែលចំណុចនេះហើយធ្វើឲ្យពិធីការិនីល្បីល្បាញជាង២ទសវត្សន៍អ្នកនាងសុជាតិ មានភាពកក់ក្ដៅបំផុតក្នុងជីវិត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


