ជីវិតកម្សាន្ដ
ហេង សុទ្ធនិស្ស័យ លំដាប់រងទី ១ Miss Universe Cambodia មានប្រវត្តិជោគជ័យមិនធម្មតា
ហេង សុទ្ធនិស្ស័យ លំដាប់រងទី ១ Miss Universe Cambodia មានជីវប្រវត្តិជោគជ័យមិនធម្មតា ដែលពិតជាសាកសមឥតខ្ចោះ ក្នុងនាមជាស្ដ្រីតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។

ស្រីស្អាត ហេង សុទ្ធនិស្ស័យ មានអាយុ ២៥ ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ និស្ស័យ មានប្អូនចំនួន ៣ នាក់ ហើយនាងជាកូនពៅនៅក្នុងគ្រួសារ ដែលមានលោកឪពុកជាមន្ដ្រីរាជការ និងអ្នកម្ដាយជាស្ដ្រីមេផ្ទះ។ បើនិយាយពីការសិក្សាវិញ និស្ស័យ អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ហើយនាងក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតការនិយាយជាភាសាអង់គ្លេស កាលពីឆ្នាំ ២០១៥ របស់សាលារៀនប៊ែលធី។ នៅឆ្នាំ ២០១៧ កញ្ញាក៏ធ្លាប់ធ្វើជាអ្នកបម្រើការនៅលើយន្តហោះផងដែរ។ លើសពីនេះទៅទៀត ស្រីស្អាតស្រអែមស្រស់រូបនេះ ក៏បានបញ្ចប់ការសិក្សា Exchange Program នៅសាលា Bridgewater State University ប្រទេសអាមេរិកកាលពីឆ្នាំ ២០១៩ និងបានឈ្នះមេដាយ និងពានរង្វាន់ក្នុងការនិយាយជាសាធារណៈពេលសិក្សានៅក្រៅប្រទេសទៀតផង។


បើក្រឡេកមើលពីភាពជោគជ័យរបស់កញ្ញាលើការប្រកួតសម្រស់វិញ ហេង សុទ្ធនិស្ស័យ ធ្លាប់ជាអតីតកញ្ញាឯក Miss University 2016 ចំណាត់ថ្នាក់លេខ ២ និងធ្លាប់បានចូលរួមប្រកួតកម្មវិធី Miss Cosmopolitan World 2016 នៅប្រទេសម៉ាឡេស៊ី ដែលទទួលបានពាន ២ គឺពាន Best in talent & Best Eyebrows និងកាលពីឆ្នាំ ២០២០ កញ្ញាក៏បានតំណាងឲ្យកម្ពុជាចូលប្រលងកម្មវិធី Miss Earth Interntional ដែលឈ្នះមេដាយមាស The Best In Talent Show ហើយក្នុងពេលថ្មីៗនេះ កញ្ញាក៏បានប្រលងក្នុងកម្មវិធី Miss Universe Cambodia ២០២២ ទទួលបានលំដាប់រងទី ១ ។ ក្រៅពីមានសម្រស់ស្អាតហើយ និស្ស័យក៏អាចច្រៀងបានយ៉ាងពីរោះមិនថាបទចម្រៀងខ្មែរ និងបរទេស។
គួររំលឹកថា បើទោះបី កញ្ញា ហេង សុទ្ធនិស្ស័យ មិនបានគ្រងមកុដ Miss Universe Cambodia ២០២២ ក៏ពិតមែន ប៉ុន្តែភាពក្លាហាន សមត្ថភាពដ៏អស្ចារ្យរបស់កញ្ញាបានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជាជាច្រើនរូប ហើយក៏កំពុងរងចាំការជោគជ័យរបស់កញ្ញាជាបន្ដបន្ទាប់៕






អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


