Connect with us

ជីវិតកម្សាន្ដ

១០ មុខម្ហូបនេះមើលទៅអន់សម្រស់ តែឱជារសមិនធម្មតាឡើយ

បានផុស

នៅ

មុខម្ហូបនីមួយៗតាមបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកតែងមានភាពខុសប្លែកគ្នា និងគួរឱ្យចាប់អារម្មណ៍ទៅតាមប្រភេទអាហារដែលប្រិយមិត្តខ្លះ ទំនងជាមិនធ្លាប់បានជួបពីមុនមកទេ។ ខាងក្រោមនេះ គឺជាមុខម្ហូបចម្លែកៗ និងគួរឱ្យចាប់អារម្មណ៍ ត្បិតថាមើលទៅមិនសូវមានសម្រស់ តែឱជារសវិញពិតជាមិនធម្មតាឡើយ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ត្រីលិង្គ (កូរ៉េខាងត្បូង)

នៅកូរ៉េខាងត្រូវ ត្រីលិង្គមានការពេញនិយមខ្លាំងពីសំណាក់អ្នកបរិភោគ ទោះបីជារូបរាងមើលទៅស្រដៀងទៅនឹងលិង្គ ធ្វើឱ្យមនុស្សមួយចំនួនមិនហ៊ានក្នុងការទទួលទាន ប៉ុន្តែក៏នៅមានការពេញនិយមច្រើនក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេតែងបរិភោគឆៅ ដោយមានការហាន់ជាបន្ទះស្តើងៗ ឬពេលខ្លះស្រុះជាមួយទឹកក្តៅ ដោយបរិភោគជាមួយទឹកជ្រលក់ផ្សេងៗ។

២.ឈីស Casu Marzu (អ៊ីតាលី)

ឈីស Casu Marzu សម្បូរនៅតំបន់កោះ Sardinia ស្ថិតនៅកណ្តាលសមុទ្រ Tyrrhenian របស់ ប្រទេសអ៊ីតាលី។ ឈីសនេះ ត្រូវបានធ្វើឡើងដោយទឹកដោះចៀម រួចទុកឱ្យមានកន្លាត រុយ និងដង្កូវនៅក្នុងឈីសនោះ។ ប្រជាជនមួយចំនួននៅតំបន់ Sardinia បាននិយាយថា នៅពេលដែលពួកគេបរិភោគឈីសមួយដុំនោះ គឺដូចខ្លួនកំពុងតែទទួលទានដង្កូវ។ ឈីស Casu Marzu ត្រូវបានហាមប្រាមមិនឱ្យបរិភោគក្នុងប្រទេសមួយចំនួនធំ ព្រោះគេយល់ថាជាឈីសមានមេរោគ អាចប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស។ ប៉ុន្តែ ក៏ត្រូវបានមតិមួយចំនួនបដិសេធចំពោះការលើកឡើងនេះ។ យ៉ាងណាមិញ នៅមិនទាន់មានការស្រាវជ្រាវមួយណាបានប្រាប់ ជុំវិញនឹងបញ្ហានេះឡើយ។

៣. ម្ហូបHákarl (អ៊ីស្លង់)

Hákarl គឺជាអាហារដ៏ឆ្ងាញ់ និងពេញនិយមនៅក្នុងប្រទេសអ៊ីស្លង់ និងមានក្លិនឈ្ងុយមិនគួរឱ្យជឿ។ Hákarl នេះ គឺជាសាច់ត្រីឆ្លាមដែលត្រូវបានហាលថ្ងៃចោល៩សប្តាហ៍ ដើម្បីឱ្យកម្ចាត់មេរោគ និងបំបាត់ក្លិនឆ្អាប និងជាតិពុលនៃសាច់ត្រីឆ្លាម។ ក្រោយពី៩សប្តាហ៍ក្រោយពីហាលថ្ងៃ ពួកគេអាចបរិភោគបានដោយមិនចាំបាច់ចម្អិនម្តងទៀតឡើយ។

៤.ម្ហូប Shiokara (ជប៉ុន)

Shiokara ឬហៅថា មឹកសើម ដែលជាអាហារសមុទ្រនៅប្រទេសជប៉ុន។ វាត្រូវបានធ្វើឡើងដោយមឹកតូចៗនៅជប៉ុន ដោយម្ហូបមួយនេះ មានរសជាតិប្រៃបន្តិច ប៉ុន្តែឆ្ងាញ់សម្រាប់អ្នកបរិភោគ។ ម្ហូប Shiokara នេះ បានក្លាយជាមុខម្ហូបដ៏ពេញនិយមក្នុងសតវត្ស ទី១១ ដែលជាប្រភពនៃប្រូតេអ៊ីន ខ្លាញ់ និងវីតាមីន D។ ពួកគេតែងធ្វើម្ហូបនេះទុក ដោយចំណាយពេលពីរសប្តាហ៍ក្នុងការផ្អាប់ទុកមឹកនោះ។ គេអាចញ៉ាំជាមួយបាយ ឬមី តាមចំណង់ចំណូលចិត្តមនុស្សរៀងខ្លួន។

៥.ស៊ុតសតវត្សន៍ (ចិន)

ស៊ុតសតវត្ស គឺជាប្រភេទស៊ុតដែលផលិតតាមប្រពៃណីនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ដូចជា ហុងកុង និងតៃវ៉ាន់ ដោយរក្សាទុកស៊ុតអស់រយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែនៅក្នុងដីឥដ្ឋ អំបិល ឬផេះ។ ស៊ុតនេះនៅពេលផ្អាប់យូរៗទៅ នឹងប្រែទៅជាពណ៌ខ្មៅ ហើយមានរសជាតិប្រៃ។ គេអាចបរិភោគ ជាមួយបាយឬ បបរស ហើយលាយជាមួយទឹកស៊ីអ៊ីវ និងប្រេងល្ង។

៦.ប៊ឺហ្គឺសាច់អូដ្ឋ (មានក្នុងប្រទេសជាច្រើន)

មនុស្សទូទៅធ្លាប់តែលឺពីប៊ឺហ្គឺសាច់មាន់ សាច់ចៀម សាច់ជ្រួក ឬសាច់គោ ប៉ុន្តនៅក្នុងបណ្តាប្រទេសផ្សេងៗដូចជា ប្រទេសអេហ្ស៊ីប សូម៉ាលី អេរីទ្រា អារ៉ាប់ប៊ីសាអូឌីត ស៊ូដង់ និងលីប៊ី ដែលជាប្រទេសមានសត្វអូដ្ឋ បានច្នៃឱ្យមានប៊ឺហ្គឺសាច់អូដ្ឋនេះ ដែលមានរសជាត់ឆ្ងាញ់ និងថ្លៃជាងសាច់ធម្មតា។

៧.ដង្កូវម៉ូផាន (អាហ្វ្រិកខាងត្បូង)

ដង្កូវម៉ូផាន គឺជាពពួកដង្កូវនាងដែលមានជាតិប្រូតេអ៊ីន ហើយក៏ជាម្ហូបប្រពៃណីរបស់អាហ្រ្វិកខាងត្បូង ជាពិសេស ប្រជាជននៅជនបទ និងជូនកាលគេឃើញមានលក់នៅក្នុងផ្សារទំនើបធំៗនៅក្នុងទីក្រុង។  ដង្កូវពូជម៉ូផាន ត្រូវបានគេយកទៅហាលថ្ងៃ ឬលីងជាមួយអំបិលធ្វើជាអាហារសម្រន់ដ៏ពេញនិយម។

៨.ហ្វីស៊ីក (Fesikh)-(អេហ្ស៊ីប)

ហ្វីស៊ីក គឺជាមុខម្ហូបមួយនៅប្រទេសអេហ្ស៊ីប វាត្រូវបានគេត្រាំដោយអំបិល និងមានក្លិនឈ្ងុយ ដោយត្រូវហាលថ្ងៃឱ្យស្ងួត និងដាក់អំបិលឱ្យដល់កម្រិតច្រើនសប្តាហ៍ ពុំដូច្នេះទេ អាចបណ្តាឱ្យមានមេរោគ។ ត្រីនេះត្រូវបានគេយកទៅចៀន ឬអាំងសម្រាប់បរិភោគ ឬដាក់ក្នុងកម្មវិធីផ្សេងៗក្នុងប្រទេស។

៩.ផានីគី ប្រជៀវ (Paniki)-(ឥណ្ឌូនេស៊ី)

ម្ហូបផានីគី ជាមុខម្ហូបមួយមុខធ្វើពីសត្វប្រជៀវ ត្រូវបានចម្អិនជាមួយទឹកដោះគោដូង ម្ទេស និងគ្រឿងមានជាតិដិតខ្លាំង ដើម្បីឱ្យបំបាត់ក្លិនអាក្រក់ និងឆ្អេះពីសត្វប្រជៀវ។ បន្ទាប់មក គេអាចយកទៅចៀន ឬបំពង តាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ ម្ហូបនេះពេញនិយមនៅឥណ្ឌូនេស៊ី និងត្រូវបានគេជឿថា មានគុណប្រយោជន៍ល្អក្នុងការព្យាបាលជំងឺអាឡែកស៊ី និងជំងឺហឺត។

១០.ទឹកជ្រក់ដីឥដ្ឋ (បេរ៉ូ)

នៅប្រទេសបេរ៉ូ ក្នុងតំបន់បេណូ (Peno) នៅពេលដែលគេបរិភោគអាហារដែលមានសាច់អាំងឬ អាហារផ្សេងៗដែលត្រូវការទឹកជ្រលក់ គឺគេបានលាយទឹកជ្រលក់ពីដីឥដ្ឋដែលមានពណ៌ត្នោត និងលឿងទុំ ដែលមានលាយជាមួយគ្រឿងទេសផ្សេងៗធ្វើឱ្យកាន់តែមានរសជាតិ។ ទឹកជ្រលក់នេះ ត្រូវបានគេជឿថា ជាជំនួយព្យាបាលដំបៅក្រពះ និងងាយស្រួលក្នុងការរំលាយអាហារ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម