ជីវិតកម្សាន្ដ
ផ្ទុះការសម្តែងមិនពេញចិត្តជាខ្លាំង នៅពេលដែលថៃយក«ផ្ការំដួល»តំណាងកម្ពុជាដាក់លើផ្ទាំងភាពយន្តរបស់ខ្លួន
កាលពីពេលថ្មីៗកន្លងទៅនេះ មានការផ្ទុះការមិនពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ក្រោយពីមានបង្ហោះនូវផ្ទាំងរូបភាពរឿងភាគថៃមួយ ដែលបានយកផ្ការំដួលដែលជាផ្កាតំណាងជាតិកម្ពុជាទៅដាក់អមជុំវិញតួអង្គឯកប្រុសស្រីនៅក្នុងរឿងភាគនោះ។ បញ្ហានេះ បានបង្កើតជាការវែកញ៉ែកដ៏ក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសបុក។

ក្រោយពីមានការលេចចេញនូវរូបភាពមួយសន្លឹករបស់ផលិកម្មភាពយន្តថៃ “GDH movie” នៅក្នុងរឿងបុព្វេសន្និវាសភាគទី២ ដែលមានដាក់រូបផ្ការំដួលនៅជុំវិញតួអង្គឯកប្រុស ស្រីទាំងពីររូបមក ទំព័រហ្វេសបុកមួយឈ្មោះថា “វិភាគកុន៖ Academic Film Critism” បានយករូបភាពនោះ មកបង្ហោះបន្តដោយភ្ជាប់សេចក្តីថា «WOW…ផ្កាតំណាងជាតិយើងទេតើ…ទីបំផុតសៀមរកនឹកឃើញរបស់ថ្មី របកគំហើញកេរតំណែលថ្មី ដើម្បីជួយផ្សព្វផ្សាយអ្វីដែលជាអត្តសញ្ញាណជាតិយើងទៀតហើយ.. សរសើរគេខំណាស់!»។

បន្ទាប់ពីមានការបង្ហោះបែបនេះ ក៏មានប្រជាជនកម្ពុជាជាច្រើនបានចូលទៅបញ្ចេញមតិដោយការមិនពេញចិត្តជាខ្លាំង។ ក្នុងនោះ គណនីហ្វេសបុកមួយបានបញ្ចេញមតិ ថា៖«ហេតុអី្វមិនយកផ្កាតំណាងប្រទេសខ្លួនឯងទៅផ្សព្វផ្សាយ? ផ្ការំដួលតំណាងឱ្យប្រទេសខ្មែរ Why you do like this ?? #រំដួលដំណាងប្រទេសខ្មែរ»។ ចំណែក គណនីមួយទៀតបានបញ្ចេញមតិបែបនេះថា៖«ថៃប្តឹងខ្មែររឿងរូបរ៉ាហូ ខ្មែរចេញលិខិតសុំទោសគេដូចដើម ចុះថៃយករូបផ្កា តំណាងខ្មែរវិញស្ងាត់ឱ្យជ្រាប កាន់តែហ៊ានហើយ»។ រីឯ គណនីហ្វេសបុកមួយទៀត ក៏បានសរសេរថា៖ «គេចូលចិត្តបំពានយើង។ តែយើងចូលចិត្តគាំទ្រគេដោយខ្វះការពិចារណា។ គាំទ្រគេ ដូចគាំទ្រឱ្យគេបំពាន។ ពិចារណាមុនចំណាយលុយ»។

បន្ទាប់ពីមានការមិនពេញចិត្តបែបនេះ ក៏មានជនជាតិថៃ វៀតណាម និងកម្ពុជាមួយចំនួនបានចូលទៅបញ្ចេញមតិ និងបង្ហោះលើគេហទំព័ររបស់ខ្លួន ក្នុងន័យថា ផ្ការំដួលជាផ្កាតំណាងជាតិកម្ពុជាក៏ពិតមែន ប៉ុន្តែការដាក់ជាផ្ទាំងរូបភាព និងការយកទៅប្រើប្រាស់ផ្សេងៗក្រៅពីជនជាតិខ្មែរ គឺគ្មានអ្វីខូចខាតឡើយ។ យ៉ាងណាក៏ដោយ ក្រោយពីមានហេតុការណ៍បែបនេះ ផលិតកម្មភាពយន្តថៃ “GDH movie” បានប្តូរពីរូបផ្ការំដួលទៅជាផ្កា Chongko នៅក្នុងរូបភាពអមជុំវិញតួអង្គជំនួសវិញ។
គួររំលឹកថា ផ្ការំដួល គឺជាផ្កាតំណាងឱ្យប្រទេសកម្ពុជាដែលត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសព្រះរាជក្រឹត្យជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិ ចុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


