ជីវិតកម្សាន្ដ
Jennie សមាជិក BLACKPINK រងរបួសពេលកំពុងថតរឿង
ប្រភពពីគេហទំព័រ Koreaboo បានឱ្យដឹងនៅថ្ងៃនេះថា តារាចម្រៀង Jennie សមាជិកក្រុម BLACKPINK បានទទួលរងរបួស អំឡុងពេលថតខ្សែភាពយន្តហូលីវូដឱ្យទូរទស្សន៍ HBO។

កាលពីពេលកន្លងទៅ តារាចម្រៀង Jennie ត្រូវបានសារព័ត៌មាននានាផ្សព្វផ្សាយថា នាងនឹងចូលរួមសម្តែងខ្សែភាពយន្តហូលីវូដរឿង “The Idol” របស់ទូរទស្សន៍ HBO ដែលភាពយន្តភាគនេះត្រូវបានដឹកនាំដោយកំពូលតារាចម្រៀងជនជាតិកាណាដា The Weeknd។

យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្របានសម្ដែងការព្រួយបារម្ភជាខ្លាំង បន្ទាប់ពី Chelsea Fuji ដែលជាអ្នករាំម្នាក់ និងជាមិត្តរួមក្រុមក្នុងភាពយន្ត បានទម្លាយថា Jennie បានរងរបួសពេលកំពុងថតរឿង។

ដើមឡើយ Chelsea បានសរសេរបង្ហោះនៅលើគណនី Instagram ជាភាសាជប៉ុន ថា Jennie សមាជិកក្រុម BLACKPINK មានភាពរវល់ខ្លាំងជាមួយនឹងកាលវិភាគថតរឿង ហើយពេលកំពុងថត នាងសម្គាល់ឃើញ Jennie ខំប្រឹងធ្វើការខ្លាំងណាស់ ទោះបីជាតារាស្រីរូបនេះមានរបួសក៏ដោយ។ ទោះយ៉ាងណា Chelsea មិនបានបញ្ជាក់ទេថា Jennie រងរបួសអ្វី ហើយធ្ងន់ឬស្រាលប៉ុនណាឡើយ។


ដោយឡែកអ្នកគាំទ្ររបស់ Jennie ក្រោយដឹងរឿងនេះ ពួកគេនាំគ្នាសរសើរនូវភាពអត់ធ្មត់របស់នាង និងបានជូនពរនាងឱ្យឆាប់ជាសះស្បើយផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឌីជេ Soda ត្រូវគេគប់មួយកែវស្រា ពេលចេញពីក្លិបធ្វើការ
ចុចអាន៖ តារាកូរ៉េ ៥រូប អ្នកគាំទ្រដាក់រហ័ស្សនាមប្លែកៗ គួរឱ្យចាប់អារម្មណ៍ណាស់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


