ជីវិតកម្សាន្ដ
ឌីជេ Soda ត្រូវគេគប់មួយកែវស្រា ពេលចេញពីក្លិបធ្វើការ
តាមប្រភពពីគណនី Twitter របស់ DJ Soda នៅថ្ងៃនេះ បានឱ្យដឹងថា នាងត្រូវជនមិនស្គាល់មុខគប់មួយកែវស្រាប៉ះចំជើង ធ្វើឱ្យរងរបួសស្រាល។

យោងតាមខ្លឹមសារនៃការបង្ហោះរបស់ DJ រូបនេះ នាងបានរៀបរាប់ថា ពេលកំពុងរៀបចំខ្លួនចេញពីក្លិបដែលនាងធ្វើការ ស្រាប់តែមានជនអនាមិក គប់កែវស្រាសំដៅមករកនាង ដែលធ្វើឱ្យអំបែងកែវខ្ទាតប៉ះជើងស្ដាំ បណ្ដាលឱ្យរលាត់ស្បែកបន្តិចបន្តួច។ ថ្វីត្បិតវាមិនបង្ករបួសធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែហេតុការណ៍នេះធ្វើឱ្យនាងមានអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំង។

ជាមួយគ្នា ក្រោយឃើញសារបង្ហោះរបស់ Soda ហ្វេនៗរបស់នាងបានសម្ដែងនូវក្ដីព្រួយបារម្ភ ក៏ដូចជាជូនពរឱ្យនាងឆាប់ធូរស្រាល និងបានផ្ដាំឱ្យនាងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


