ជីវិតកម្សាន្ដ
Bella បង្ហោះរូបដើរលេងជាមួយម្តាយ មហាជនចាប់អារម្មណ៍ខ្លាំងលើស្នាមញញឹម និងសំណេរ
Bella Ranee បាននាំអ្នកម្ដាយរបស់នាងដើរលេងកម្សាន្តចិត្ត ទៅកាន់ទីក្រុង Kanchanaburi ក្នុងទិដ្ឋភាពសាមញ្ញបំផុត។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ម្ដាយកូនរូបនេះ គឺស្នាមញញឹមរបស់អ្នកទាំងពីរ និងសំណេរលើរូបភាពទៅវិញ។

ក្នុងដំណើរកម្សាន្តដ៏សាមញ្ញនេះ ម្តាយនិងកូនថតរូបជាមួយទិដ្ឋភាពលើស្ពានមួយ ក្នុងនោះ Bella បានសរសេរសំណេរយ៉ាងខ្លីថា “ពេលវេលាដ៏មានតម្លៃ សុភមង្គលសាមញ្ញ ជីវិតកំពុងទៅមុខ”។

ទន្ទឹមនោះដែរ អ្នកគាំទ្ររបស់នាងបានបញ្ចេញមតិដូចៗគ្នាថា វាជារូបថតនៃដំណើរកម្សាន្តដ៏សាមញ្ញ និងគួរឲ្យស្រលាញ់ណាស់។ ជាពិសេសស្នាមញញឹមដ៏ស្រស់ស្អាតរបស់ Bella និងអ្នកម្ដាយយ៉ាងល្អឥតខ្ចោះ សមនឹងសារុងដែល Bella ស្លៀកលម្អលើខ្លួនថែមទៀត។ ចំណែកហ្វេនៗមួយចំនួនក៏បាននិយាយផ្សេងទៀតថា Bella កំពុងតែដើរទៅមុខហើយនាងញញឹមស្រស់ណាស់។

គួរបញ្ជាក់ថា ក្រោយតារាសម្ដែងស្រី Bella ប្រកាសថាខ្លួននៅលីវ មហាជនហាក់មើលឃើញថាទំនាក់ទំនងម្ដាយកូនកាន់តែស្អិតល្មួតលើសមុន។ ថ្មីៗនេះ គេឃើញម្តាយនិងកូនស្រីតែងមានដំណើរកម្សាន្តជាមួយគ្នាគ្រប់ពេល ដូចជានាំម្ដាយទៅធ្វើបុណ្យ ឬមានកម្មវិធីជួបជុំគ្រួសារជាដើម។ ខណៈអ្នកម្ដាយរបស់នាង ទើបតែធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលខ្លាំងក្នុងថ្ងៃបុណ្យម្ដាយ បន្ទាប់ពីគាត់បានទិញកាបូបម៉ាកយីហោល្បីឲ្យកូនស្រី ហើយក៏ធ្វើឲ្យ Bella ស្រែកហ៊ោសប្បាយពេញចូលផ្ទះដូចគ្នា ៕
សូមទស្សនារូបភាពខាងក្រោម៖







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pinky អាចនឹងជាប់ពន្ធនាគារដល់ ៥ ម៉ឺនឆ្នាំ រឿងក្ដីក្ដាំបោកប្រាស់លុយគេ?
ចុចអាន៖អ្នកគាំទ្រហាក់អាណិត ក្រោយឃើញឃ្លិបចុងក្រោយរបស់ Pinky ច្រៀងដូចនិយាយលា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


