Connect with us

ជីវិតកម្សាន្ដ

អែន ឌី ៖ សិល្បៈខ្ញុំស្រលាញ់ចេញពីបេះដូង ហើយក៏ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកតូចចិត្ត អន់ចិត្ត និងឈឺចាប់បំផុត

បានផុស

នៅ

លោក អែន ឌី ជាតារាសម្តែង និងចម្រៀងរូបសង្ហាដែលកន្លងមកអ្នកណាៗក៏បានដឹងថា លោកជាតារាប្រុសខ្មែរមួយ​ដួង​មានសំណាងបំផុតដែលបានថតកៀកកើយជាមួយតារាស្រីសាច់ខ្ចីច្រើនដួង ទាំងរូបភាពសិចស៊ី និងការសម្តែងជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការសង្កេតរហូតមកដល់ពេលបច្ចុប្បន្ន ទាំងការគាំទ្រ និងប្រជាប្រិយភាពរបស់លោក អែន ឌី នៅតែរក្សាបានការគាំទ្រលើទីផ្សាសិល្ប:របស់ខ្មែរមិនថមថយឡើយ ថ្វីត្បិតលោកមានវ័យច្រើនបន្តិចមែន។ ប៉ុន្តែក្នុងអ្វីដែលគេចាប់អារម្មណ៍លោក អែន ឌី កាលពីថ្មីៗកន្លងទៅ ស្រាប់ចេញមុខត្អូញត្អែរថាអាជីពសិល្បៈ គឺជាការងារដែលលោកស្រលាញ់ចេញពី​បេះដូង ហើយក៏ជាការងារដែលធ្វើឲ្យលោកស្រក់ទឹកភ្នែក តូចចិត្ត អន់ចិត្តនិងឈឺចាប់បំផុត។

លោក អែន ឌី ថ្លែងអារម្មណ៍ពិតដូច្នេះថា ការងារសិល្បៈដែលខ្ញុំស្រលាញ់ចេញពីបេះដូង ហើយជាការងារដែលខ្ញុំខំប្រឹងតស៊ូខ្លាំងណាស់ទើបមានថ្ងៃនេះ ហើយក៏ជាការងារដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក តូចចិត្ត អន់ចិត្ត និងឈឺចាប់បំផុតដែរ ទម្រាំមានថ្ងៃនេះដូចគ្នា ទោះខ្ញុំមិនល្បីដល់កំពូលដូចគេ ប៉ុណ្ណឹងខ្ញុំសប្បាយចិត្តព្រោះសមត្តិភាពខ្ញុំមានកម្រិតត្រឹមប៉ុណ្ណឹង ។

តារាប្រុសលោក អែន ឌី បាននិយាយទៀតថា អរគុណណាស់ដល់ទឹកចិត្តពុកម៉ែ ពូមីង បងប្អូន និងមិត្តទាំងអស់គ្នាដែលគាំទ្រខ្ញុំទើបមានថ្ងៃនេះ។ (អរគុណដល់អ្នកដែលស្អប់ខ្ញុំទាំងអស់ផង ខ្ញុំមិនដឹងថា​ ត្រូវធ្វើយ៉ាងណាឲ្យអ្នកស្រលាញ់ទាំងអស់នោះទេ ព្រោះខ្ញុំត្រឹមអ្នកសិល្បៈធម្មតាប៉ុណ្ណោះ មានតែសូមទោស ព្រោះមិនអាចតម្រូវចិត្តអ្នកបានគ្រប់គ្នា)

ទោះបីមានការលើកឡើងបែបនេះពីសំណាក់លោក អែន ឌី តែអ្នកគាំទ្រយល់ឃើញថា តារាប្រុសរូបនេះ គឺស្ថិតក្នុងបេះ​ដូងទស្សនិកជនដដែល៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ ម៉ោង មុន

ក្លិប​ព្រះខ័នរាជស្វាយរៀង ប្រកាស​ចែក​ផ្លូវ​ជា​មួយ Gabriel និង Nick Taylor

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្រ្តីការបរទេសកម្ពុជា ផ្ញើលិខិតជំរុញរដ្ឋាភិបាលថៃឱ្យទៅដោះស្រាយបញ្ហានៅព្រំដែនជាមួយកម្ពុជានៅតុលាការអន្តរជាតិICJ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin  ​ក្រោយធ្លាក់​ក្នុងសភាពមើលលែងយល់

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យចូលរួមទប់ស្កាត់ព័ត៌មាន បែបញុះញង់ ដែលប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ៨ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ៥ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម