ជីវិតកម្សាន្ដ
៥ ឈុតរបស់ Jennie ធ្លាប់ធ្វើឱ្យកក្រើកឆាក Paris Fashion Week
កម្មវិធីហ្វេសស្សិនលំដាប់ពិភពលោក Paris Fashion Week កំពុងដំណើរការហើយនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានតារាជាច្រើនកំពុងបង្ហាញខ្លួននៅលើឆាកមួយនេះ ក្នុងនោះក៏មានវត្តមានសមាជិកក្រុម BLACKPINK ចូលរួមផងដែរ។

Jennie ជាសមាជិកម្នាក់ ដែលតំណាងឱ្យម៉ាកយីហោ Chanel និងធ្លាប់ធ្វើឱ្យម៉ាកយីហោនេះ បន្ថែមភាពល្បីល្បាញទ្វេដង ក្រោយពេលនាងបានដើរម៉ូដនៅលើឆាក Paris Fashion Week កាលពីពេលកន្លងទៅ ហើយខាងក្រោមជាសម្លៀកបំពាក់ ៥ឈុតដែល Jennie ធ្លាប់គ្រង និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់។
១. ខែតុលា ឆ្នាំ២០១៨

Jennie ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសកលរបស់ម៉ាក Chanel ក្នុងឆ្នាំ២០១៧ និងបានបង្ហាញខ្លួនលើកដំបូងនៅ Paris Fashion Week ក្នុងឆ្នាំ២០១៨ ដែលកាលណោះនាងស្លៀកឈុតពណ៌ទឹកសមុទ្រស្រាល។
២. ខែមីនា ឆ្នាំ២០១៩

អំឡុងឆ្នាំ២០១៩ Jennie បានចូលរួមក្នុងកម្មវិធី Chanel Fall/Winter 2019 ដោយនាងស្លៀករ៉ូបខ្លីពណ៌ស។
៣. ខែតុលា ឆ្នាំ២០១៩

ចូលដល់ខែតុលា ចុងឆ្នាំ២០១៩ កម្មវិធី Spring/Summer 2020 សមាជិក Blackpink រូបនេះបានគ្រងឈុតអាវកាក់ពណ៌ស្វាយ ជាមួយនឹងខោខូវប៊យពណ៌ខៀវស្លេក ដែលធ្វើឱ្យឈុតនេះពេញនិយមខ្លាំង ក្នុងចំណោមយុវវ័យ។
៤. ខែតុលា ឆ្នាំ២០២១

ស្លៀកពាក់ឈុតពណ៌ក្រហមឆ្អិនឆ្អៅ បូករួមទាំងកាបូបស្ពាយទាន់សម័យ Jennie រឹតតែស៊ីវិល័យ និងសិចស៊ី កំលុងរដូវកាល Spring/Summer 2022 របស់ម៉ាកយីហោ Chanel នៅឯកម្មវិធី Paris Fashion Week។
៥. ខែមីនា ឆ្នាំ២០២២

សម្រាប់កម្មវិធី Chanel’s Fall/Winter 2022 តារាចម្រៀង Jennie បានស្លៀកឈុតពណ៌ខ្មៅដ៏ប្រណីត ធ្វើឱ្យសម្រស់របស់នាងឆើតឆាយមិនធម្មតា។
ចំពោះកម្មវិធី Paris Fashion Week ឆ្នាំនេះ យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើ Jennie នឹងមានអ្វីប្លែក?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផលិតកម្ម YG ប្រកាសប្រើធម៌ក្ដៅចំពោះអ្នកចែកចាយរូបថត Jennie
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


