ជីវិតកម្សាន្ដ
ធ្លាយដំណឹងថា Jessi កំពុងរៀបចំបង្កើតផលិតកម្មផ្ទាល់ខ្លួន
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងកាលពីពេលថ្មីៗនេះថា តន្ត្រីករ Jessi កំពុងរៀបចំបង្កើតផលិតកម្មផ្ទាល់ខ្លួន បន្ទាប់ពីដាច់កុងត្រាជាមួយផលិតកម្ម P-Nation របស់តារាចម្រៀង PSY កាលពីកក្កដាឆ្នាំនេះ ។

ក្រោយពេលដាច់កុងត្រា ខាងផលិតកម្ម P-Nation បានប្រកាសលាគ្នាជាមួយ Jessie ដោយម្ចាស់បទ zoom in zoom out រូបនេះ បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន និងបង្ហាញពីការគោរពស្រឡាញ់ចំពោះផលិតកម្ម P-Nation ហើយបង្ហើបថា ចង់សម្រាកមួយរយៈពេលសិន ខណៈពេលនេះនាងកំពុងរៀបចំជំហានបន្ទាប់ ក៏ដូចជាគម្រោងផ្យេងៗទៀតនាពេលអនាគតជាដើម ។

ទន្ទឹមនឹងនោះ Jessi ក៏បានបញ្ចាក់ផងដែរថា នាងមិនបានចុះកុងត្រាជាមួយផលិតកម្ម Antenna Music មិនដូចពាក្យចចាមអារ៉ាមនោះទេ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា នាងកំពុងបង្កើតផលិតកម្មផ្ទាល់ខ្លួន ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Jessi ទើបបញ្ចប់ការប្រគំតន្ត្រីជាលើកដំបូងរបស់នាងនៅក្នុង ប្រទេលហ្វីលីពីន ដោយមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលបង្ហាញថា Jessi
កំពុងឆ្ពោះទៅរកជំហានថ្មីនៅលើវិថីសិល្បៈ ៕
ប្រែសម្រួលដោយ ៖ នាងតូច
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


