ជីវិតកម្សាន្ដ
Lisa សមាជិក Blackpink បង្កើតកំណត់ត្រាថ្មីមួយនៅលើ Spotify
ខណៈពេលដែលក្រុម Blackpink កំពុងតែមមាញឹកជាមួយនឹងការប្រគុំតន្ត្រីទេសចរណ៍ជាសកលនៅសហរដ្ឋអាមេរិកសមាជិក Lisa បានបង្កើតកំណត់ត្រាថ្មីមួយនៅលើ Spotify ដែលជាមាតិកាស្តាបបទចម្រៀងធំបំផុតរបស់ពិភព លោក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា បទចម្រៀងរបស់ Lisa ថ្មីៗនេះបានឈានដល់ ១ ពាន់លានអ្នកស្ទ្រីមសម្រាប់អាល់ប៊ុម”Lalisa”នៅលើវេទិកាតន្ត្រីដ៏ធំបំផុតរបស់ពិភពលោក Spotify។ នៅក្នុងអាល់ប៊ុមមានចម្រៀងតែ ២ បទប៉ុណ្ណោះគឺ បទ “Lalisa”, បទ “Money” ដោយធ្វើឲ្យអាល់ប៊ុមនេះបានជាប់លេខ១លើតារាងTop 5កំពូលតារា Kpop ទទួលបាន១ពាន់លានអ្នកស្ទ្រីមត្រឹមរយៈពេលដ៏ខ្លីបំផុត។

ជាសមិទ្ធិផល Lisa បានបង្កើតឯតទគ្គកម្មថ្មីនៅលើ Spotify ក្លាយជាសិល្បករ Kpop ដំបូងគេមានការ ស្ទ្រីម ១ ពាន់លានអ្នកនៅលើ Spotify លឿនបំផុតត្រឹមរយៈពេល ៤១១ ថ្ងៃ។ ជាមួយគ្នានេះ Lisa គឺជាសមាជិកក្រុម Blackpink ដែលជោគជ័យជាងគេនៅក្នុងឆ្នាំនេះដោយបានឈ្នះពានរង្វាន់ “Best Kpop” ពីកម្មវិធី MTV VMAs កាលពីចុងខែសីហាកន្លងទៅនេះ នឹងបានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាសិល្បករទោល K-pop ដំបូងដែលឈ្នះពានរង្វាន់នេះ។

យ៉ាងណាមិញថ្មីៗនេះ Lisa បានក្លាយជាតារា Kpop ទោលតែមួយគត់ដែលត្រូវបានជ្រើសរើស សម្រាប់ដណ្តើមពានរង្វាន់ “Best Kpop” ពីកម្មវិធីប្រគល់ពានរង្វាន់ MTV EMAs (Europe Music Awards) នាពេលខាងមុខនេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BTS នឹងបញ្ជូនចម្រៀង ៤ បទ ដើម្បីដណ្ដើមពានរង្វាន់ពីកម្មវិធី Grammy នៅឆ្នាំ ២០២៣
ចុចអាច៖អ្នកគាំទ្របារម្ភ Taeyang សមាជិក Big Bang ចំពោះសកម្មភាពចម្លែករបស់លោកលើអ៊ីនធឺណិត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២២ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


