ជីវិតកម្សាន្ដ
បង្ហាញមុខមិត្តស្និទ្ធស្នាល របស់ Jennie មកទស្សនាការប្រគំតន្ត្រី Born Pink នៅទីក្រុង Los Angeles
តារាសម្ដែង Jung Ho Yeon តួស្រីក្នុងរឿង “Squid Game” នឹងតារាហូលីវូដ Lily-Rose Depp ដែលជាមិត្តភ័ក្ដិស្និទ្ធស្នាលរបស់ Jennie សមាជិក BLACKPINK បានទៅទស្សនាការប្រគំតន្ត្រី Born Pink នៅទីក្រុង Los Angeles រួមគ្នា។

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា តារាសម្តែង Jung Ho Yeon បានចែករំលែករូបថតនៅលើ Instagram របស់នាងជាមួយ នឹងចំណងជើងថា “យើងត្រៀមខ្លួនរួចរាល់ហើយ #bornpink” ។ រូបថតនេះត្រូវបានថតនៅក្នុងការប្រគំតន្ត្រីទេស ចរណ៍ជុំវិញពិភពលោករបស់ BLACKPINK នៅទីក្រុង Los Angeles ដែល បានប្រារព្ធក្នុងសហរដ្ឋអាមេរិក។

នៅក្នុងរូបថត គេឃើញ Jung Ho Yeon កំពុងញ៉ាំអាហារសម្រន់ជាមួយមិត្តភ័ក្តិមុនពេលទស្សនាការសម្តែង។ Lily-Rose Depp កូនស្រីរបស់តារាសម្តែងហូលីវូដ Johnny Depp ក៏បានបង្ហាញខ្លួន និងទាក់ទាញការចាប់អារម្មណ៍ផងដែរ។

ម្យ៉ាងវិញទៀត Jung Ho Yeon ត្រូវបានគេស្គាល់ថាជាមិត្តភ័ក្ដិស្និតស្នាលបំផុតរបស់ Jennie សមាជិកក្រុម BLACKPINK ។ ចំណែកតារាសម្តែងហូលីវូដ Johnny Depp ក៏ជាមិត្តមិត្តភ័ក្ដិស្និតស្នាលរបស់ Jennie ក្រោយពីអ្នកទាំងពីរបានធ្វើជាមួយគ្នាយ៉ាងច្រើនកន្លងមក។

ជាមួយគ្នានេះដែរ នៅថ្ងៃដដែលនេះ BLACKPINK បានបិទបញ្ចប់ការប្រគំតន្ត្រីនៅ អាមេរិកខាង ជើងចំនួន ១៤ នៅទីក្រុងចំនួន ៧ ដោយជោគជ័យ បន្ទាប់មកពួកគេនឹងបន្តការសម្តែងនៅអឺរ៉ុប អាស៊ី នឹងអូស្ត្រាលី៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖SNSD ត្រូវជ្រើសរើសជាក្រុមចម្រៀងលេខ ១ សម្រាប់ការវិលមកវិញក្នុងឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


