ជីវិតកម្សាន្ដ
មានការរិះគន់ ក្រោយ G-Devith រ៉េបបទប្រើពាក្យពេចន៍មិនសមរម្យក្នុងពិធីថ្នាក់ជាតិ
ទន្ទឹមគ្នាដែលទទួលបានការគាំទ្រពីមហាជន និងមិត្តៗយុវវ័យ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេ វីដ ហៅ G-Devith ក៏រងនូវមតិរិះគន់មិនពេញចិត្តពីសំណាក់ទស្សនិកជនមួយចំនួនទៀត ទៅលើបទចម្រៀងច្រៀងរ៉េបដោយប្រើពាក្យពេចន៍អសុរោះ មិនសមរម្យ ក្នុងពិធីថ្នាក់ជាតិ កាលពីថ្មីៗនេះ។

មតិរិះគន់នេះកើតឡើងបន្ទាប់ពីតារាចម្រៀងវ័យក្មេងលោក G-Devith បានជ្រើសរើសយកបទចម្រៀងរ៉េបមួយ មានលក្ខណៈប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ច្រៀងក្នុងឱកាសពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រលប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុកឈ្មោះ Long Sokiry បានបញ្ចេញមតិរិះគន់ដូច្នេះថា ហើយយកបទអ៊ីចឹងទៅច្រៀង?? បែងចែកមិនដាច់មួយណាជាសាច់មួយណាជាអាចម៍ ល្បីតែម៉ាបទហ្នឹងទេមែន? ជីវិតដូច ក.ជើង.ដ មានឡើងមានចុះ! ហ៊ឹម សិស្សស្រីៗច្រើនណាស់ចូលរួម។ ខ្លះទៀតថា ចុម លេងយកអាតាណើប នឹងទៅច្រៀងលើកមុខមាត់ជាតិ ហើយបទដឹងស្អី មិនដឹងជាបង្ហាញពីវប្បធម៌របស់ខ្មែរនៅចំណុចណា ច្រៀងដូចក្មេងបែកកាវ ,ថ្នាក់ជាតិម៉េចយកបទចឹងទៅច្រៀងអត់យល់, កម្មវិធីធំណាស់ តែយកបទអីមកច្រៀង ខ្ញុំសុំមិនយល់,ដល់តែយកគាត់មកច្រៀងរកតែខ្លឹម នៃការបើកស្តាតមិនឃើញ។


ចំណែកតារាចម្រៀងលោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិមិនពេញចិត្តដែរថា កម្មវិធីកីឡាថ្នាក់ជាតិទាំងមូល ហើយយកអ្នកចម្រៀងទៅច្រៀងមកស្រែកធុញហ្អា អាឡេអាឡូ ស្អីគេ អញមាន អញសេដ្ឋី អញមានឡាន ហែងក្រ យកមក Show អញ…អញមាននាឡិកា 15000$ ពេញស្តាត សុំមិនយល់ទេ?។


ថ្វីត្បិតមានការរិះគន់យ៉ាងណាក្ដី គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីតារារ៉េប G-Devith នៅឡើយទេ។
បើចាប់អារម្មណ៍ទៅមើលការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក G-Devith បានបញ្ចេញសំណេរភ្ជាប់រូបភាពថា អ្នកគាំទ្រខ្ញុំគាត់បានទទួលភាពកក់ក្ដៅស្និទ្ធស្នាលមួយយ៉ាងប្រាកដជាក់អំពីខ្ញុំ ពួកគាត់មិនដែលប្រើប្រាស់ខ្ញុំធ្វើដើម្បីប្រយោជន៍ មិនដែលបោះបង់ខ្ញុំ មិនដែលមានភាពអវិជ្ជមានទៅជនណា ឬអ្នកណាមុននោះឡើយ។

ហេតុផលមួយនេះ វាគ្រប់គ្រាន់សម្រាប់ខ្ញុំ ដើម្បីវាយសមរភូមិជីវិតនេះបន្តបានហើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


