ក្នុងឆ្នាំ ១៩៩៦ តារាប្រុសបញ្ចូលសំឡេងរឿង Moana រូបនេះ បានព្យាយាមបោកចំបាប់ជាច្រើននៅក្នុងកម្មវិធី WWF (World Wrestling Federation) ដែលក្នុងនោះលោកឈ្នះការប្រកួតតែម្ដងគត់ និងចាញ់ពីរដង ប៉ុន្តែនៅចុងឆ្នាំដដែល Dwayne បានចុះកិច្ចសន្យាជាមួយអង្គការ WWF។
Dwayne Johnson បង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធីប្រកួតកីឡាកាស WWE ក្នុងឆ្នាំ ១៩៩៦ និងបានឈ្នះការប្រកួតជាបន្តបន្ទាប់ រហូតឆ្នាំ ២០០២ លោកត្រូវបានគេដាក់ឈ្មោះថា “មនុស្សជើងឯក’” (The People’s Champion)។
ដោយឡែក ខ្សែភាពយន្តធំៗរបស់ Dwayne Johnson ដែលបានសម្តែងរយៈពេលច្រើនឆ្នាំមកនេះរួមមាន៖ Central Intelligence (២០១៦), Baywatch (២០១៧), San Andreas (២០១៥), Moana (២០១៦-ជាអ្នកបញ្ចូលសំឡេង), Hercules (២០១៤), Furious 7 (២០១៥), Pain & Gain (២០១៣), The Scorpion King (២០០២), Snitch (២០១៣), Skyscraper (២០១៨) និង Jumanji (២០១៧) ។ល។
តើ Dwayne Johnson ចំណាយប្រាក់របស់ខ្លួនដូចម្តេច?
Dwayne Johnson ជាកំពូលតារាដែលរកចំណូលបានច្រើនបំផុតមួយរូបនៅពិភពហូលីវូដ។ តាមរយៈការសម្តែង ការផលិតកម្មវិធីទូរទស្សន៍ និងកិច្ចសន្យាផ្សាយនានា លោកកើបលុយមិនតិចទេក្នុងមួយឆ្នាំៗ។
នៅឆ្នាំ ២០០៦ លោកបានបង្កើតមូលនិធិ Dwayne Johnson Rock Foundation ជាមូលនិធិសប្បុរសធម៌ដែលធ្វើការជាមួយកុមារពិការភាពដើម្បីលើកស្ទួយសមត្ថភាព និងជួយផ្តត់ផ្គង់ដល់ការរស់នៅរបស់ពួកគេ។