ជីវិតកម្សាន្ដ
Kim Sung Joo និង Sooyoung សមាជិកក្រុម SNSD នឹងធ្វើជាពិធីករកម្មវិធី MBC Drama Awards 2022
កាលពីថ្ងៃទី ៧ ខែធ្នូ ខាង MBC បានបញ្ជាក់ថា Sooyoung សមាជិកក្រុម Girls’ Generation និង Kim Sung Joo នឹងធ្វើជាពិធីករក៏ដូចជាពិធីការីសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards នៅចុងឆ្នាំនាពេលខាងមុខ។

កាលពីមុនតារាជើងចាស់ Kim Sung Joo ធ្លាប់បានបង្ហាញខ្លួនជាដឹកនាំកម្មវិធី ‘2020 MBC Drama Awards’ និង ‘2021 MBC Drama Awards’ ។ លើសពីនេះ លោកជាអ្នកទទួលបន្ទុកការផ្សាយបន្ត ផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា ដ៏ជំនាញនិងប៉ិនប្រសប់។

ទន្ទឹមនឹងនេះ Sooyoung នឹងត្រលប់មកធ្វើជាពិធីករវិញ បន្ទាប់ពីធ្លាប់ធ្វើជាពិធីករ MBC Drama Awards កាលពីឆ្នាំ ២០១៤។សមាជិកក្រុម Girls’ Generation បាននិយាយថា”ខ្ញុំមានអារម្មណ៍រំជួលចិត្ត ក្នុងការក្លាយជាពិធីករនៃ [MBC] Drama Awards ម្តងទៀត បន្ទាប់អាក់ខានរយៈពេលប្រាំបីឆ្នាំមក។ នាងបានបន្តទៀតថា «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យពានរង្វាន់អាចទាក់ទាញបេះដូងតារាសម្តែង និងបុគ្គលិកទាំងអស់ដែលខិតខំបង្កើតរឿងភាគក្នុងឆ្នាំនេះ»។

យ៉ាងណាមិញ កម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards គឺជាកម្មវិធីប្រគល់រង្វាន់សម្រាប់សមិទ្ធិផលរឿងភាគឆ្នើមដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ ហើយបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BTS ឈ្នះពានរង្វាន់ចំនួនបី ពីកម្មវិធី People’s Choice Awards 2022
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


