ជីវិតកម្សាន្ដ
វណ្ណដា ទម្លាយ ៩ ចំណុច ចំពោះនារីៗដែលខ្លួនចូលចិត្ត
កំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជាលោក វណ្ណដា ថ្មីៗនេះ បានទម្លាយនូវចំណុចពិសេសចំនួន ៩ ទៅលើនារីៗ ដែលធ្វើឲ្យរូបលោកចូលចិត្តបំផុត។ ចំណុចពិសេស ៩ នេះហើយដែលនារីៗគួរស្វែងយល់ បើសិនចង់ថ្ពក់ចូលបេះដូង វណ្ណដា នាពេលអនាគត។

ប្រាកដណាស់បើយោងតាមការបង្ហោះ Story នៅលើបណ្ដាញសង្គមហ្វេសប៊ុក តារារ៉េបលោក វណ្ណដា បានទម្លាយ ៩ ចំណុច ដែលលោកចូលចិត្តនោះរួមមានដូចជា ៖
១-A girl who enjoys life.(ជានារីដែលរីករាយនឹងជីវិត)។
២-A girl who is supportive.(ជាក្មេងស្រីដែលគាំទ្រអ្នកជានិច្ច)។
៣-A girl who hear you.(ជានារីដែលចេះស្ដាប់អ្នក)។
៤-A girl who trust you.(ជានារីដែលជឿទុកចិត្តលើអ្នក)។
៥-A girl who likes to spend time with you.(ជាមនុស្សស្រីដែលចូលចិត្តចំណាយពេលជាមួយអ្នក)។
៦-A girl with empathy.(ជាមនុស្សស្រីដែលមានការយល់ចិត្ត ឬពូកែយល់ចិត្តអ្នកបំផុត)។
៧-A girl who is lloving(ជាមនុស្សស្រីដែលមានក្ដីស្រលាញ់ពិតប្រាកដ)។
៨-A girl who is with you in every aspects of life and supports you in every problems(ជាមនុស្សស្រី ដែលនៅជាមួយអ្នកគ្រប់ទិដ្ឋភាពគ្រប់កាលៈទេសៈ នៃជីវិត និងគាំទ្រអ្នកគ្រប់បញ្ហា) និង៩-A girl who is a good friend.(នារីដែលជាមិត្តល្អ)។

សូមជម្រាបថា តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា លោកមិនត្រឹមមានសមត្ថភាពធ្វើបទ Original Song នោះទេ គឺលោកក៏មានទីផ្សារគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។

លើសពីនេះទៀត វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបដែលបានធ្វើឲ្យប្រទេសជិតខាងជាច្រើនបានស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជាក្នុងយុគសម័យកាលថ្មី ព្រោះលោកតែងតែនាំយកវប្បធម៌អរិយធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់ជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


