ជីវិតកម្សាន្ដ
តារាសម្ដែងហុងកុង Kenneth Ma និងមិត្តស្រី ភ្ជាប់ពាក្យហើយ ក្រោយទាក់ទងគ្នាជិត ៣ឆ្នាំ
អ្នកគាំទ្រវិស័យភាពយន្តហុងកុង នាំគ្នាអបអរសាទរដល់តារាសម្តែង Kenneth Ma និងមិត្តស្រី Roxanne Tong យ៉ាងគគ្រឹកគគ្រេង ដែលប្រកាសភ្ជាប់ពាក្យជាផ្លូវការ កាលពីម្សិលមិញនេះ បន្ទាប់ពីពួកគេទាក់ទងគ្នាជិត ៣ឆ្នាំ។

នៅថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំ២០២៣ តារាស្រីវ័យ ៣៥ឆ្នាំ Roxanne Tong បានចែករំលែករូបថតប្រដាប់ប្រដាក្មេងលេងជាសត្វ Unicorn មួយគូ ដែលមានពាក់ចិញ្ចៀននៅលើស្នែងរបស់វា។ ភ្ជាប់ជាមួយរូបថត តារាស្រីរូបនេះសរសេរខេបសិនតែបីម៉ាត់ប៉ុណ្ណោះដែលនាងបានដាក់ hashtag ថា #1plus1 (មួយបូកមួយ) #forever (ជារៀងរហូត) និង #engaged (ភា្ជប់ពាក្យ)។ ក្រោយរូបថតបានផ្សព្វផ្សាយ អ្នកគាំទ្រតារាទាំងពីរដួង នាំគ្នាអបអរសាទរ និងជូនពរពួកគេយ៉ាងព្រោងព្រាត។

គួរបញ្ជាក់ថា Kenneth Ma និង Roxanne Tong បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែគូស្នេហ៍តារាមួយគូនេះ ទើបប្រកាសពីចំណងស្នេហាពួកគេនៅក្នុងខែមិថុនា ឆ្នាំ២០២០។ ដោយឡែកចំពោះអាពាហ៍ពិពាហ៍ពួកគេ នឹងធ្វើឡើងនៅពេលណា នៅមិនទាន់មានការបញ្ជាក់ពីកូនកំលោះ-ក្រមុំ នៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បរាជ័យជីវិតគូ ៣ដង ពេលនេះ Kim Kardashian ប្រកាសចង់រៀបការម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


