ជីវិតកម្សាន្ដ
គយគន់សម្រស់តារាស្រីពិភពលោក ១០ រូប តាំងពីជំនាន់ ៩០
ស្រីស្អាតនៅលើលោកមានច្រើនណាស់ គ្មាននរណាស្អាតជាងនរណាទេ ប៉ុន្តែរូបសម្រស់តារាទាំង ១០ដួងនេះ ពិតជាគួរឲ្យគយគន់ប្លែកភ្នែកមែន ទោះបីជាឥលូវគាត់ចាស់អស់ហើយក្ដី ៖
១. Jaclyn Smith

Jaclyn Smith សម្ដែងជាតួ Kelly Garret នៅក្នុងរឿងភាគ “Charlie’s Angels” សេរីចាស់ និងជាតួដដែលក្នុងឆ្នាំ ២០០៣ វគ្គ “Full Throttle” ។ បច្ចុប្បន្នគាត់មានអាយុ ៧៧ឆ្នាំហើយ ។
២. Barbara Eden

Barbara Eden តួឯកក្នុងរឿង “I Dream of Jeannie” ។ ដំបូងអ្នកដឹកនាំចង់បានតួមានសក់ពណ៌លឿងដែរ តែសក់ Barbara ស្អាតពេកទើបអ្នកដឹកនាំមិនប្ដូរ ។ គិតមកទល់ឥលូវគាត់មានអាយុមិនតិចទេគឺ ៩១ឆ្នាំឯណោះ ។
៣. Sharon Tate

គួរឱ្យសោកស្តាយ ការសម្ដែងរបស់ Sharon Tate ត្រូវគ្របដណ្ដប់ដោយឃាតកម្មក្នុងឆ្នាំ ១៩៦៩ ។ នាងបានរៀបការជាមួយអ្នកដឹកនាំរឿង Roman Polanski ក្នុងឆ្នាំ ១៩៦៨ ហើយកំពុងពរពោះអាយុ ៨ខែកន្លះ ពេលត្រូវគេសម្លាប់ ។
៤. Vivien Leigh

Vivien Leigh ល្បីក្នុងរឿង “Gone with the Wind” ជាតួ Scarlett O’Hara បានឈ្នះពានង្វាន់ Academy សម្រាប់តារាសម្តែងល្អបំផុត។ មិនតែប៉ុណ្ណោះ នាងបានឈ្នះពានរង្វាន់អូស្ការ សម្រាប់តួ Blache DuBois ក្នុងរឿង “A Streetcar Named Desire” ផងដែរ ។ ជាអកុសល Vivien លាចាកលោកយ៉ាងសោកសៅក្នុងអាយុ ៥៣ឆ្នាំ ដោយសារជំងឺរបេង ។
៥. Sophie Marceau

តារាសម្តែងបារាំង Sophie Marceau បានបង្ហាញខ្លួនជាលើកដំបូងនៅលើក្នុងឆ្នាំ ១៩៨០ ក្នុងខ្សែភាពយន្ត “La Boum” ។ បន្ទាប់ពីជោគជ័យក្នុងអាជីពនៅអឺរ៉ុប នាងបានផ្លាស់ទៅហូលីវូដ ហើយលេចមុខក្នុងខ្សែភាពយន្ត “Braveheart និង James Bond film The World is Not Enough” ។ សម្រាប់ការបង្ហាញខ្លួននៅលើក្របទស្សនាវដ្ដីមានជាង ៣០០ ជុំវិញពិភពលោក រួមមាន Ell, Vogue, Madame Figaro, Glamour និង Marie Claire ។
៦. Ava Gardner

Ava Gardner ចូលធ្វើការនៅ MGM ក្នុងឆ្នាំ ១៩៤១ រហូតដល់ផ្ទុះរឿង “The Killers” ឆ្នាំ ១៩៤៦ ។ ក្រោយមកគាត់ចេញមុខក្នុងខ្សែភាពយន្តជាច្រើនរួមមាន “Show Boat, The Snows of Kilimanjaro, The Barefoot Contessa, Bowani Junction និង On the Beach” ។ ចុងក្រោយ Ava ទទួលមរណភាពក្នុងឆ្នាំ១៩៩០ អាយុ៦៧ឆ្នាំ ។
៧. Kim Novak

ឆ្នាំ ១៩៤០ Kim Novak ត្រូវបានក្រុមហ៊ុន Columbia Pictures នាំមកជំនួសតំណែង Rita Hayworth ដោយសារប្រជាប្រិយភាពរបស់គាត់ចាប់ផ្តើមធ្លាក់ចុះនៅពេលនោះ ។ គេសង្ឃឹមថា Novak អាចនាំមកនូវភាពជោគជ័យដូចអ្វីដែល Marilyn Monroe កំពុងផ្ដល់ឲ្យគូប្រជែងគឺ 20th Century Fox ។
៨. Marilyn Monroe

Marilyn Monroe នៅតែជាតារាហូលីវូដដ៏ល្បីបំផុតមួយរូប គាត់ជានិមិត្តសញ្ញាផ្លូវភេទក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ៦០ ហើយបន្តជាតារាស្រីដែលរកចំណូលបានច្រើនជាងគេនៅឆ្នាំ ១៩៦២ ជាឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ ។
៩. Aishwarya Rai Bachchan

Aishwarya Rai Bachchan គឺជាតារាសម្តែងដែលបានឈ្នះបវរកញ្ញាពិភពលោកក្នុងឆ្នាំ ១៩៩៤ ។ នាងត្រូវគេស្គាល់ថាសម្ដែងនៅក្នុងរឿង “Jeans, Hum Dil De Chuke Sanam, Devdas, Mohabbatein, Dhoom 2, Guru, Jodhaa Akbar និង Ae Dil Hai Mushkil” ។
១០. Jane Birkin

Jane Birkin គឺជាតារាចម្រៀង និងជាតារាសម្តែងអង់គ្លេស-បារាំង ។ នាងជាអ្នកផ្ដើមធ្វើឲ្យមានការបង្កើតកាបូប Birkin ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ កម្រងរូបភាពគួរឲ្យស្រលាញ់របស់តារាល្បីៗពិភពលោក ១០ ដួង កាលនៅតូច
ចុចអាន ៖ តារាសម្ដែងចិន ១០ រូប គេចាត់ទុកជាស្រីស្អាតប្រចាំប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


