ជីវិតកម្សាន្ដ
ទម្លាយជំនួញវាល់លាន ២ កន្លែងដែល Aum Patchrapa កំពុងកាន់កាប់សព្វថ្ងៃនេះ
Aum Patchrapa មិនត្រឹមតែជាកំពូលតារាជួរមុខរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានជំនួញ២នៅក្នុងដៃដែលធ្វើឲ្យកើនប្រាក់ចំណូល – ប្រាក់ចំណេញយ៉ាងច្រើន អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

តារាសម្ដែងរូបនេះមានតួនាទី និងការងារច្រើនក្នុងវិស័យសិល្បៈទាំងក្នុងរឿងភាគ ចម្រៀង វីដេអូ ភាពយន្ត តារាបង្ហាញម៉ូដ ថតស្ពត និងពិធីករ រហូតដល់ទទួលបានពានរង្វាន់តារាពីស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ ម្យ៉ាងវិញទៀត នាងក៏ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ខណៈ Aum ត្រូវបានគេរកឃើញថា លេចមុខជានាយកក្រុមហ៊ុនចំនួន ២ ដូចខាងក្រោម៖
១ ក្រុមហ៊ុន One Star Entertainment Co., Ltd ត្រូវបានចុះបញ្ជីនៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយមានឈ្មោះលោកស្រី Patcharapa Chaichua បង្ហាញខ្លួនជាក្រុមប្រឹក្សាភិបាលម្នាក់។ បើកអាជីវកម្មជ្រើសរើសតារាសម្ដែង តារាបង្ហាញម៉ូដ និងថតស្ពតពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ១ លានបាត និងបានរកប្រាក់ចំណេញយ៉ាងច្រើនដល់នាង។
២ ក្រុមហ៊ុន Aurum Plus Co., Ltd បានចុះបញ្ជីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៥ដោយលោកស្រី Patcharapa Chaichua បង្ហាញខ្លួនជាក្រុមប្រឹក្សាភិបាលមួយរូប ដែលប្រតិបត្តិការអាជីវកម្មផលិតគ្រឿងក្រអូប គ្រឿងសំអាង និងផលិតផលបន្ទប់ទឹក។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីមានចំនួន២ លានបាត ហើយបានរកប្រាក់ចំណេញចាប់តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១។

សូមរម្លឹកដែរថា Aum ជាតារាលំដាប់ជួរមុខក្នុងវិស័យសិល្បៈថៃ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ ពីការប្រលង Miss Hack 1997 រហូតដល់ទទួលបានជ័យលាភីលេខ១ ។ ក្រោយមក Aum បានទៅសិក្សាផ្នែកសម្តែងជាមួយ Toi Chatchai Kaewsawang អំឡុងពេលដែលនាងមានឱកាសបានចូលប្រឡូកក្នុងការងារជាច្រើនក្លាយជាតារាសម្ដែងប៉ុស្តិ៍លេខ ៧ តាមរយៈការណែនាំរបស់ កែវ ព្រីមៀ ដោយនាំយកខ្សែអាត់ណែនាំមួយជូនលោក ឃុន ដាង ស៊ូរ៉ាង ប្រេមព្រីឌី ដើម្បីពិចារណា រហូតដល់ Aum ចុះកុងត្រាធ្វើជាតារាសម្តែងក្រោមស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៧មកទល់ពេលនេះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


