ជីវិតកម្សាន្ដ
រំលឹកប្រវត្តិខ្លះៗ ពីតារាចម្រៀងល្បីឈ្មោះជំនាន់មុន អ្នកស្រី ប៉ែន រ៉ន
អ្នកស្រី ប៉ែន រ៉ន ជាអតីតតារាចម្រៀងខ្មែរដ៏ពេញនិយម របស់ប្រជាជនខ្មែរក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ តារាចម្រៀងល្បីឈ្មោះមុនឆ្នាំ ១៩៧៥ រូបនេះ ជោគជ័យក្នុងវិស័យសិល្បៈតាំងពីដើមទសវត្សរ៍ ៦០ មកម្ល៉េះ។ អ្នកស្រី មានកិត្តិសព្ទល្បីប្រដំប្រសងគ្នា ជាមួយតារាចម្រៀងស្រីដ៏ល្បីឈ្មោះនាពេលនោះដែរ គឺ អ្នកស្រី រស់ សេរីសុទ្ឋា។

អ្នកស្រី ប៉ែន រ៉ន ជាអតីតអ្នកចម្រៀងដ៏ល្បីល្បាញលំដាប់ដ៏កំពូលមួយរូប មានទឹកដមសំនៀងពីរោះក្រអួនក្រអៅ សូម្បីតែសំឡេងគ្រហឹម ក៏ធ្វើឲ្យអ្នកស្ដាប់បះរោមផងដែរ។ អ្នកស្រី អាចច្រៀងចម្រៀងបានគ្រប់បទ នៃបទ មិនថាបទកម្សត់ តម្អូញតម្អែរ មហាទំនួញសោយសោកប៉ុណ្ណានោះទេ។ ឯបទសប្បាយយេៗ ញាក់ញ័រ លោកស្រី ប៉ែន រ៉ន ក៏អាចច្រៀងបាន ហើយបទមនោសញ្ចេតនា ស្នេហាក៏រឹតតែពីរោះ។ ចំពោះបទភ្លេងការវិញ ក៏រណ្ដំថែមទៀត។

អ្នកស្រី ប៉ែន រ៉ន ជាសិល្បៈការិនីនៅ កម្ពុជា ដែលមានឥទ្ធិពលជាងគេ ដោយអ្នកស្រីមិនងាយចំណុះក្នុងស្ថាប័នណាមួយឡើយ។ អ្នកស្រី ប៉ែន រ៉ន បានចាប់ដៃគូច្រៀងជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីអំឡុងឆ្នាំ ១៩៦៦ ធ្វើឲ្យកិត្តិសព្ទរបស់អ្នកស្រី កាន់តែល្បីល្បាញ។

តារាចម្រៀងល្បីឈ្មោះមុនឆ្នាំ ១៩៧៥ អ្នកស្រី ប៉ែន រ៉ន មានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបង (ម្ដុំស្ថានីយរថភ្លើង)។ ឪពុករបស់អ្នកស្រី ប៉ែន រ៉ន ជាបុគ្គលិកស្ថានីយរថភ្លើង មានតួនាទីជាអ្នកកាច់ផ្លូវដែកឲ្យរថភ្លើងប្ដូរផ្លូវ។ រីឯម្ដាយអតីតតារាខ្មែរដ៏ពេញនិយមរបស់ប្រជាជនខ្មែរក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ រូបនេះ គឺជាមេផ្ទះ។
ម្ចាស់បទ «កញ្ញា ៨០ គីឡូ» អ្នកស្រី ប៉ែន រ៉ន មានបងប្អូនបង្កើតចំនួន ៥ នាក់ ៖
១- លោក ប៉ែន ស៊ីថា អ្នកបញ្ចូលសំឡេងក្នុងខ្សែភាពយន្ត ប្រចាំទឹកដីខេត្តបាត់ដំបង
២- លោក ប៉ែន លន់ អ្នកប្រដាល់
៣- អ្នកស្រី ប៉ែន រ៉ន (អ្នកស្រីផ្ទាល់)
៤- លោក ប៉ែន កថាថន អ្នកប្រដាល់
៥- អ្នកស្រី ប៉ែន រ៉ម អ្នកចម្រៀង។
រឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកស្រី ប៉ែន រ៉ន មិនសូវមានអ្នកដឹងទេ។ ម្ចាស់បទ «កញ្ញា ៨០ គីឡូ» បានទទួលមរណភាពនៅក្នុងរបបខ្មែរក្រហម។ ក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ អ្នកស្រី ប៉ែន រ៉ន ត្រូវបានពួកខ្មែរក្រហម ប៉ុល ពត ជម្លៀសទៅរស់នៅស្រុកបាទី ខេត្តតាកែវ។ តារាចម្រៀងល្បីឈ្មោះមុនឆ្នាំ ១៩៧៥ អ្នកស្រី ប៉ែន រ៉ន ត្រូវបានពួកខ្មែរក្រហម ប៉ុល ពត សម្លាប់ នៅខេត្តតាកែវ។
កូនខ្មែរ ពិតជាសោកស្ដាយខ្លាំងបំផុត ដែលបាត់បង់វីរសិល្បការិនីចម្រៀងល្បីឈ្មោះក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ដោយសារទង្វើឃោរឃៅរបស់ពួកខ្មែរក្រហម។ ដ្បិតតែរូបកាយបានស្លាប់ទៅហើយក្ដី តែកេរ្តិ៍ឈ្មោះអ្នកស្រី ប៉ែន រ៉ន នៅតែល្បីល្បាញ និងដក់ជាប់ក្នុងចិត្ត បេះដូង កូនខ្មែរជំនាន់ក្រោយដដែល។
ចំណោមបទចម្រៀងប្រហែលរាប់រយបទដែល អ្នកស្រី ប៉ែន រ៉ន បានបន្សល់ទុក សូមលើកយក ៦១ បទ មកបង្ហាញ រួមមាន ៖
១.កញ្ញា ៨០ គីឡូ
២.កន្លង់ភ័យខ្លួន
៣.កម្មពៀរ
៤.កំលោះឡានក្រហម
៥.ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត
៦.ក្រយប់ម្ល៉េះហ្ន៎!
៧.គ្មានពីរទេព្រហ្មចារី
៨.ចង់នៅលើមេឃ
៩.ចិត្តស្រីៗ
១០.ចាំ!ចាំ!ចាំ
១១.ច័ន្ទពេញបូរមី
១២.ច្រឡំប្ដីគេ
១៣.ឆ្នាំអូន ៣១
១៤.ជួបតែប្រុសក្បត់
១៥.ជើងមេឃពណ៌ខ្មៅ
១៦.ជំនោរត្រជាក់
១៧.ថ្ងៃណាបងទំនេរ
១៨.បងកុំព្រួយ
១៩.បណ្ដាំទន្លេបួនមុខ
២០.ប្រុសចង្រៃ
២១.ប្រុសស្នេហ៍
២២.ប្រុសរាងយេយេ
២៣.មិនចង់ស្គាល់ទេក្ដីស្នេហា
២៤.មិនសុខចិត្តទេ
២៥.មេត្តាអូនផង
២៦.មេម៉ាយបីដង
២៧.ម្ចាស់ចិន្ដា
២៨.រាត្រីនៅប៉ៃលិន
២៩.រាំចង្វាក់ថ្វីស
៣០.រាំអាហ្គោៗ
៣១.វាលស្រីស្រណោះ
៣២.វាលស្មៅខៀវខ្ចី
៣៣.សប្បាយអ្វីម៉្លេះ
៣៤.សួរអីសួរចុះ
៣៥.សែនខ្មាសគេ
៣៦.សំឡេងឃ្មោះការ
៣៧.ស្ដាយចិត្តដែលស្រលាញ់
៣៨.ស្នេហ៍ក្រោមម្លប់ជ្រៃ
បទចម្រៀងឆ្លងឆ្លើយជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
១.ខែចេត្រចូលឆ្នាំ
២.ចូលជ្រកសិននាង
៣.បណ្ដែតក្បូនលេង (កម្សាន្តគង្គា)
៤.រូបពីរជីវិតមួយ
៥.ស្នេហ៍ដូចជើងមេឃ
៦.ស្ម័គ្រអូនមួយ
៧.សុំថតមួយ
៨.កូនកាត់បីសាសន៍
បទចម្រៀងឆ្លងឆ្លើយជាមួយអ្នកស្រី រស់ សេរីសុទ្ឋា
១.ទេសចរក្នុងក្ដីស្រមៃ
២.ទេសភាពឋានកណ្ដាល
៣.មួយថ្ងៃល្អបីដង
៤.មួយស មួយខ្មៅ (jerk)
៥.ទោចយំហៅកូន (soundtrack)
៦.ល្អណាស់ប្ដីខ្ញុំ (រាំវង់)
៧.ប្ដីខ្ញុំ (រាំវង់)
៨.អមរាព្រាត់ប្តី (soundtrack)
៩.ថៅកែត្បូងណាកូន
១០.ខ្វះអីប្រុសស្អាត
១១.ក្រមុំទាំង ៣
១២.មិនព្រមទេចុង
បទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងដទៃ
១.ស្រលាញ់ស្រីណាស់ (ជាមួយលោក អ៊ិន យ៉េង)
២.អាណិតអូនផងប្ដីអើយ (ជាមួយលោក អ៊ឹង ណារី)
៣.កន្ទឹមត្បូងឡក (ជាមួយលោក ជា សាវឿន)។
ក្នុងចំណោមបទចម្រៀង ដែលបានបន្សល់ទុកទាំងអស់នោះ អ្នកស្រី ប៉ែន រ៉ន ក៏ជាអ្នកនិពន្ធ និង ច្រៀងដោយខ្លួនឯង ឬ ជាមួយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ឋា ផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


