Connect with us

ជីវិតកម្សាន្ដ

ក្មេងស្រីប៉ាគីស្ថានពីរនាក់បាត់ខ្លួនពីផ្ទះ ស្មានតែគេចាប់ជំរិត ចុងក្រោយទើបដឹងថាពួកនាងស្កាត់ទៅជួប BTS

បានផុស

នៅ

ក្មេងជំទង់ប៉ាគីស្ថានពីរនាក់ បានបាត់ខ្លួនពីផ្ទះ​ ធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភ និងគិតថាមានជនចាប់ជំរិត ចុងក្រោយទើបដឹងថា ពួកនាងរត់គេចពីគ្រួសារ ត្រៀមខ្លួនទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួបក្រុមចម្រៀង BTS ដែលជា Idol របស់ពួកនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងស្រីពីរនាក់ដែលម្នាក់មានអាយុ ១៣ឆ្នាំ និងម្នាក់ទៀតអាយុ ១៤ឆ្នាំបានបាត់ពីផ្ទះរបស់ពួកគេនៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ឪពុករបស់ក្មេងស្រីអាយុ ១៣ឆ្នាំ លោក Mohammed Junaid បានរាយការណ៍ប្រាប់ប៉ូលិសថា គាត់បានធ្វើដំណើរកម្សាន្តទៅឆ្ងាយ ដោយទុកកូនស្រីនៅជាមួយសមាជិកផ្សេងទៀត។ លុះពេលគាត់ត្រឡប់មកវិញមិនឃើញកូនស្រីនៅផ្ទះឡើយ ហើយអ្នកផ្ទះប្រាប់ថា នាងចេញទៅលេងខាងក្រៅ ប៉ុន្តែពេលពួកគេព្យាយាមស្វែងរកនាង បែរជារកមិនឃើញទាល់តែសោះ។

ពេលនោះឪពុករបស់ក្មេងអាយុ ១៤ឆ្នាំ បានមកជួយស្វែងរកក្មេងស្រីទាំងពីរ លុះរកមិនឃើញអស់ពេលពីរបីម៉ោង ពួកគាត់សន្មត់ថា កូនស្រីទាំងពីរត្រូវគេចាប់ពង្រត់ ឬជាប់ពាក់ព័ន្ធក្នុងការ ​Prank (លេងសើច) ដោយជនមិនស្គាល់មុខ ហើយក៏សម្រេចដាក់ពាក្យបណ្ដឹង។

ក្រោយពេលប៉ូលិសមកដល់ផ្ទះ និងធ្វើការឆែកឆេបន្ទប់របស់ក្មេងអាយុ ១៣ឆ្នាំ និងសារក្នុង WhatsApp ទើបបានដឹងថា ក្មេងស្រីទាំងពីររៀបគម្រោងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួប BTS ដែលពួកនាងនឹងធ្វើដំណើតតាមរថភ្លើង។

បន្ទាប់ពីដុតដៃដុតជើងយ៉ាងខ្លាំងពីក្រុមប៉ូលិស ពីរបីថ្ងៃក្រោយមក គេបានរកឃើញក្មេងជំទង់ទាំងពីរ នៅក្នុងទីក្រុង Lahore ក្នុងប្រទេសប៉ាគីស្ថាន ដែលមានចម្ងាយជាង ១,២០០គីឡូម៉ែត្រ ពីផ្ទះរបស់ពួកនាង។ ប៉ូលិសនៅក្នុងតំបន់បានរាយការណ៍ថា ពួកនាងបន្លំខ្លួនជាអ្នករើសសំរាម និងតែងខ្លួនដូចក្មេងប្រុស រហូតប៉ូលិសមានការសង្ស័យ ហើយចាប់ពួកនាងឃុំខ្លួន។

នៅពេលជួបជាមួយអ្នកសារព័ត៌មាន ពួកនាងបានផ្ដល់បទសម្ភាសន៍ថា ពួកនាងរត់ចេញពីផ្ទះ ដោយសារឪពុកម្ដាយមិនយកចិត្តដាក់ជាមួយពួកនាង ហើយពួកនាងចង់រស់នៅបែបឯករាជ្យដោយខ្លួនឯង។ យ៉ាងណាក្ដី ពេលនេះក្មេងជំទង់ទាំងពីរ បានទៅដល់ផ្ទះវិញ ដោយសុវត្ថិភាពហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ BLACKPINK និង BTS នឹងចូលរួមដណ្តើមពានរង្វាន់តន្ត្រី iHeartRadio ឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម