ជីវិតកម្សាន្ដ
ក្រុមចម្រៀងនារីកូរ៉េ aespa នឹងសម្ដែងក្នុងប្រគំតន្ត្រី Music Festival នៅទីក្រុងញូវយ៉ក
ក្រុមចម្រៀងនារីកូរ៉េ aespa នឹងសម្តែងនៅមហោស្រពតន្ត្រី The Governors Ball Music Festival 2023 ដែលជាមហោស្រពតន្ត្រីប្រចាំឆ្នាំដ៏សំខាន់របស់សហរដ្ឋអាមេរិក ធ្វើឡើងនៅទីក្រុងញូវយ៉ក។

នេះបើយោងតាមផលិតកម្ម SM Entertainment បានប្រកាសថា វានឹងក្លាយជាសកម្មភាព K-pop ដំបូងគេដែលបានសម្តែងនៅក្នុងមហោស្រពនេះ ហើយព្រឹត្តិការណ៍ឆ្នាំនេះនឹងប្រារព្ធឡើងនៅ Flushing Meadows Corona Park ក្នុង Queens ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែមិថុនា។ ក្នុងនោះបង្ហាញបានពីសកម្មភាពតន្ត្រីជាច្រើនប្រភេទ រួមមានអេឡិចត្រូនិក អ៊ីនឌី រ៉ុក រ៉េប និងហ៊ីបហប ដោយមានតារាចម្រៀង Lizzo, ឌីជេODESZA និងតារារ៉េប Kendrick Lamar ជាពិសេសក្រុមចម្រៀង aespa នឹងសម្តែងនៅលើឆាកនៅថ្ងៃទីពីរនៃប្រគំតន្ត្រីនេះ។

យ៉ាងណាមិញ កាលពីខែមេសា Aespa ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅ Coachella Valley Music and Arts Festival ដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះពួកគេបានសម្តែងនៅកម្មវិធី Good Morning America Summer Concert Series 2022 ដែលជាការប្រគំតន្ត្រីរដូវក្តៅប្រចាំឆ្នាំដែលរៀបចំដោយកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់ប៉ុស្តិ៍ ABC ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


