ជីវិតកម្សាន្ដ
មួយឈុតនេះ Aum Patcharapa ត្រូវមហាជនយល់ច្រឡំស្មានថាសិស្សវិទ្យាល័យ
តារាស្រី Aum Patchrapa ក្រោយធ្វើដំណើរទៅធ្វើការ និងសម្រាកលំហែកាយដោយស្រូបខ្យល់អាកាសបរិសុទ្ធនៅ Pang Mapha ខេត្ត Mae Hong Son អ្នកគាំទ្រជាច្រើនបានសម្រុកទៅ Follow និងចុចឡាចលើរូបភាពនាងជាច្រើន រហូតក្លាយជានិន្នាការល្បីលើបណ្ដាញសង្គម។

ថ្មីៗនេះ Aum Patchrapa បានបង្ហាញភាពគួរឲ្យស្រលាញ់របស់នាងក្នុងពេលវិស្សមកាលដ៏សប្បាយរីករាយ មកជាមួយនឹងរូបរាងថ្មី ហើយមួយឈុតនេះនាងបានបង្ហាញខ្លួនក្នុងស្ទាយថ្មីប្លែកជាងមុនដោយ Aum បានពាក់វ៉ែនតាទម្លាក់សក់ទាំងសងខាង និងមានដង្កៀបមួយលម្អលើក្បាលថែមទៀតផង។ យ៉ាងណាមិញ រូបរាងរបស់នាង Aum នាពេលនោះបានទាក់ភ្នែកទស្សនិកជនគ្រប់គ្នា ដោយសារនាងមើលទៅក្មេងខ្លាំងសឹងតែដូចសិស្សវិទ្យាល័យបេះបិទតែម្ដង។

ត្បិតថាទើបតែប្រះឆាស្នេហា៥ឆ្នាំជាមួយហៃសូ pok ក្ដី តែយ៉ាងណាមនុស្សជាច្រើនសង្កេតឃើញថា Aum មិនដែលបណ្ដែតបណ្ដោយខ្លួនទៅតាមទំនោរនៃការឈឺចាប់នេះបានយូរឡើយ។ ក្រោយបែកភ្លាមៗ នាងតែងបង្ហោះរូបភាពសប្បាយៗជាមួយក្រុមមិត្តភ័ក្ដិ និងទៅពិធីជប់លាងថ្លៃៗ ដំណើរកម្សាន្តឆ្លងខេត្តដូចដែលបានបានបង្ហាញយ៉ាងដូច្នោះដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខមួយរយៈ Ice Preechaya បង្ហាញមុខធម្មជាតិ ដោយគ្មាន Filter
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


