ជីវិតកម្សាន្ដ
រូបថតមួយសន្លឹករវាង Lisa និង Neymar កំពុងក្លាយជាប្រធានបទក្ដៅ របស់ហ្វេនជុំវិញពិភពលោក
មានការជជែកគ្នានិងផ្ទុះសំណើចក្នុងបណ្ដាញសង្គមព្រាត នៅពេលដែល Lisa ក្រុមចម្រៀងស្រី Blackpink ដ៏ល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង បានបង្ហោះរូបថតមួយសន្លឹកជាមួយ Neymar ក្នុង Instagram ហើយ tag ឲ្យលោក ខណៈកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបានស្រ្គីនមកបង្ហោះក្នុង IG story វិញ។

យ៉ាងណាមិញ រូបភាពមួយសន្លឹកនេះបានបង្កការភ្ញាក់ផ្អើលពីអ្នកគាំទ្រជុំវិញពិភពលោក និងមកថែមទាំងបញ្ចេញយោបល់ថា មិនដឹងថាគួរច្រណែនអ្នកណាមុននោះគេ រហូតវាបានក្លាយជានិន្នាការដ៏ល្បីល្បាញលើបណ្ដាញសង្គម Twitter យ៉ាងឆាប់រហ័ស និងមានមនុស្សជាច្រើនបានប្រើ hastag #LISA ថែមទៀតផង។ ជាងនេះទៅទៀតនៅពេលដែលរូបថតរបស់តារាល្បីពីររូបនេះបានសាយភាយ វាក៏ក្លាយជារូបដែលមានអ្នកចូលចិត្តជាង ២ លាននាក់ក្នុងរយៈពេលមួយថ្ងៃ។

ទោះយ៉ាងណា អ្នកគាំទ្រជាច្រើនក៏បានដឹងស្រាប់ហើយថា កីឡាករ Neymar គឺជាហ្វេនរបស់ “blinks” មកជាយូរហើយ។ ជាពិសេសមហាជនជាច្រើនតែងឃើញរូបលោក ចែករំលែកបទចម្រៀងថ្មីរបស់ក្រុម Pink venom នៅពេលដែលបទនេះបានចេញភ្លាមៗផងដែរ។ ដូច្នេះវាជារឿងធម្មតា រវាងជម្រើសជាតិប្រេស៊ីល និងតារាចម្រៀង K pop ដែលមានការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវិស័យផ្សេងគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បំបែកកំណត់ត្រាពិភពលោក Guinness ដល់ទៅ ៥ ក្នុងឆ្នាំតែមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


