ជីវិតកម្សាន្ដ
Lisa បំបែកកំណត់ត្រាពិភពលោក Guinness ដល់ទៅ ៥ ក្នុងឆ្នាំតែមួយ
យោងទៅតាមកំណត់ត្រាពិភពលោក Guinness បានប្រកាសកាលពីថ្ងៃទី ២៤ ខែ មករា ថា Lisa សមាជិកក្រុម BLACKPINK បានបង្កើតកំណត់ត្រាពិភពលោកចំនួន ៥ ក្នុងឆ្នាំ ២០២២ ។

កំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ Lisa សមាជិកក្រុម BLACKPINK បានបំបែកកំណត់ត្រាថ្មីចំនួន ៣ រួមមាន K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Video Music Awards និងជាអ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅកម្មវិធី MTV Europe Music Awards ក៏ដូចជាចុង ក្រោយជាសិល្បករ K-pop មានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ។

Guinness World Records បានបន្ថែមថា “នេះធ្វើឱ្យ Lisa ក្លាយជាគណនីទី ៣៨ ដែលមានអ្នកតាមដានច្រើនជាងគេនៅលើវេទិកា ខណៈកីឡាករបាល់ទាត់ Cristiano Ronaldo គឺជាបុគ្គលដែលមានអ្នកតាមដានច្រើន ជាងគេបំផុតដល់ទៅ ៥៣៨ លាននាក់” ។

យ៉ាងណាមិញ សរុបមក Lisa ឥឡូវនេះមានកំណត់ត្រាពិភពលោកហ្គីណេសចំនួនប្រាំ រួមទាំង MV Youtube ដែលមានអ្នកមើលច្រើនជាងគេបំផុតរបស់នាងក្នុងរយៈពេល ២៤ ម៉ោង និងវីដេអូ MV ដែលមានអ្នកមើលច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោងដោយជាតារា K-pop Solo ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa នឹងចូលរួមដណ្តើមពានរង្វាន់ Premio Lo Nuestro ឆ្នាំ ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


