ជីវិតកម្សាន្ដ
Song Joong Ki ផ្លាស់ទៅរស់នៅវីឡាតម្លៃជាង ១៦ លានដុល្លារ ត្រៀមស្វាគមន៍កូនដំបូង
យោងទៅតាមប្រភពកាសែត Dispatch បានរាយការណ៍ពីក្រុមគ្រួសាររបស់តារាសម្តែង Song Joong Ki ទើបតែបានផ្លាស់ទៅរស់នៅក្នុងផ្ទះវីឡាមួយក្នុងទីក្រុង Itaewon ដែលមានតម្លៃ ២០ ពាន់លានវ៉ុន (ប្រហែលជាង ១៦ លានដុល្លារ) បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍រួច និងដើម្បីត្រៀមស្វាគមន៍កូនដំបូងរបស់ពួកគេ។

កាលពីមុននោះ តារាសម្តែង Song Joong Ki និងភរិយា Katy Louise Saunders បានរស់នៅជាមួយគ្នានៅក្នុងវីឡាមួយក្នុងសង្កាត់ Hannam ទីក្រុងសេអ៊ូល តាំងពីនិទាឃរដូវឆ្នាំមុន។ ក្រៅពីនេះគេហទំព័រព័ត៌មាននេះក៏បានរាយការណ៍បន្ថែមទៀតផងដែរថា Song Joong Ki បានអញ្ជើញឪពុកម្តាយរបស់ Katy មកកាន់ប្រទេសកូរ៉េ បន្ទាប់ពីភរិយារបស់លោកមានផ្ទៃពោះ។


ជាមួយគ្នានេះឆ្លើយតបនឹងរឿងនេះ ខាងផលិតកម្មគ្រប់គ្រងរបស់ Song Joong Ki បានឆ្លើយតបចំពោះរឿងមួយថា វាពិបាកក្នុងការបញ្ជាក់ ព្រោះនេះជាជីវិតឯកជនរបស់តារាសម្តែង Song Joong Ki។ ដោយសារតែរូបភាពដែលបានផ្សព្វផ្សាយមានភាពច្បាស់លាស់ ទើបធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជឿថាព័ត៌មានខាងលើជារឿងពិត។

លើសពីនេះ ផលិតកម្មក៏បានឆ្លើយសំណួរអំពីពិធីមង្គលការរបស់ Song Joong Ki ថា “ពិធីមង្គលការនឹងធ្វើឡើងនៅពេលណាមួយ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ដោយអ្នកទាំងពីរនឹងចំណាយជីវិតថ្មីថ្មោងរបស់ពួកគេទៅវិញទៅមករវាងប្រទេសកូរ៉េ និងចក្រភពអង់គ្លេស”៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់