ជីវិតកម្សាន្ដ
Kim Soo Hyun និង Song Hye Kyo ក្លាយជាតារាស៊ីថ្លៃខ្ពស់លើភាពយន្ត ក្នុងឆ្នាំ ២០២៣
Kim Soo-Hyun គឺជាតារាសម្តែងប្រុសដែលរកចំណូលបានច្រើនជាងគេ រហូតដល់ ៣០០ លានវ៉ុន (ប្រហែល ២៤៣ លានដុល្លារ) ក្នុងមួយភាគ ខណៈ Song Hye-Kyo ក្លាយជាតារាសម្តែងស្រីស៊ីថ្លៃខ្លួនខ្ពស់បំផុតក្នុងឆ្នាំនេះដូចគ្នា។

យោងទៅតាមប្រភពពី Korea Star Daily បានរាយការណ៍កាលពីម្សិលមិញថា សិល្បករកូរ៉េដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៣ ក្នុងនោះតារាសម្តែងង Jeon Ji-Hyun និង Song Hye-Kyo បានក្លាយជាតារាសម្តែងស៊ីថ្លៃខ្លួនខ្ពស់បំផុតក្នុងឆ្នាំនេះ។ ចំណែកតារាស្រី Song Hye-Kyo ទទួលបានប្រាក់ឈ្នួល ២០០ លាន វ៉ុន (ប្រហែល ១៦២ លានដុល្លារ) ក្នុងមួយភាគ ដោយតារាប្រុស Kim Soo Hyun គឺជាតារាសម្តែងដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនិងទទួលបានច្រើនជាង ៣០០ លានវ៉ុន(ប្រហែល ២៤៣ លានដុល្លារ) ក្នុងមួយភាគ។

ចាប់តាំងពី Song Hye Kyo បានបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ Netflix គឺរឿង The Glory ត្រូវបានគេរំពឹងថាតារាស្រីរូបនេះនឹងទទួលបានប្រាក់កម្រៃខ្ពស់សម្រាប់គម្រោងបន្តបន្ទាប់។ ចំណែង Kim Soo Hyun គឺជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេសម្រាប់តួនាទីរបស់លោកនៅក្នុងរឿង One Ordinary Day ដែលជារឿងដែលគាត់ត្រូវបានគេនិយាយថាទទួលបាន ៥០០ លានវ៉ុន (ប្រហែល ៤០៦ លានដុល្លារ)ក្នុងមួយភាគ។

យ៉ាងណាមិញ ក្រៅពីតារាសម្តែង Kim Soo Hyun និង Song Hye-Kyo ក៏មានសិល្បករកូរ៉េផ្សេងទៀតរកចំណូលបានច្រើនរួមមាន Song Joong-Ki, Lee Jong-Seok, Ji Chang-Wook និង Lee Min-Ho ក៏ដូចជា Jeon Ji Hyun ដែលពូកគេអាចរកចំណូច ៤.៨ ពាន់លានវ៉ុន(ប្រហែល ៣ ពាន់លានដុល្លារ)ក្នុងមួយរឿង បូកនឹងប្រាក់រង្វាន់ ប្រសិនបើរឿងមួយនេះទទួលបានប្រជាប្រិយភាពនៅក្រៅកូរ៉េខាងត្បូង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បាត់មុខយូរ តួឯកស្រីរឿង “នឹកណាស់នួនល្អង” សម្ញែងគ្រឿងអលង្ការមួយឈុតតម្លៃមិនធម្មតា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


