ជីវិតកម្សាន្ដ
សិល្បករណាខ្លះឈ្នះពានរង្វាន់ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រកម្មវិធី Grammy
កម្មវិធីប្រគល់ពានរង្វាន់ Grammy ទទួលស្គាល់ការថតសំឡេង ការតែងនិពន្ធ និងសិល្បករល្អបំផុ ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដោយនៅលើកទី ៦៥ នៃការប្រគល់ពានរង្វាន់តន្ត្រីនេះ Beyoncé ទើបតែបំបែកកំណត់ត្រាក្លាយជាបុគ្គលដែលឈ្នះពានរង្វាន់ Grammy ច្រើនជាងគេ ។
ខាងក្រោមនេះគឺជាសិល្បករដែលបានឈ្នះពានរង្វាន់ច្រើនជាងក្នុងប្រវត្តិសាស្ត្រកម្មវិធី Grammy ៖
១ តារាចម្រៀង Beyoncé

Beyoncé បានឡើងគ្រងរាជ្យជាផ្លូវការហើយបានក្លាយជាម្ចាស់ក្សត្រីនៃកម្មវិធី Grammy Awards លើកទី ៦៥ នៅពេលដែលនាងនាំយកមកផ្ទះវិញនូវពានរង្វាន់ចំនួន ៤ ក្នុងរយៈពេលត្រឹមតែ ១ យប់ ប៉ុណ្ណោះ។ ធ្វើឲ្យ Beyoncé មានពានរង្វាន់សរុបចំនួន ៣២ នៅពេលបច្ចុប្បន្ន ដោយបានផ្តួលអ្នកដឹក នាំលោក Georg Solti ដែលបានកាន់តំណែងជើងឯកនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ ។
២ អ្នកដឹកនាំលោក Georg Solti

ដូចដែលបានកត់សម្គាល់ខាងលើ អ្នកដឹកនាំជនជាតិអង់គ្លេសកាត់ហុងគ្រី លោក Georg Solti បាន រក្សាកំណត់ត្រាសម្រាប់សិល្បករដែលឈ្នះពានរង្វាន់ Grammy ជាមួយនឹងពានរង្វាន់ចំនួន ៣១ ក្នុង រយៈពេល ២៥ ឆ្នាំ។ ពានរង្វាន់ Grammy ចុងក្រោយរបស់គាត់គឺនៅឆ្នាំ ១៩៩៨ ប៉ុន្មានខែបន្ទាប់ពីការស្លាប់របស់លោកនៅអាយុ ៨៤ ឆ្នាំ ។
៣ អ្នកផលិតចម្រៀងនិងតន្ត្រីលោក Quincy Jones

លោក Quincy Jones គឺជាសិល្បករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញឧស្សាហកម្មតន្ត្រីអស់រយៈពេលជាង ៧០ ឆ្នាំមកហើយ។ លោកមានមោទនភាពដែលបានឈ្នះពានរង្វាន់ Grammy ចំនួន ២៨ ក្នុង អាជីពរបស់លោកមុនឆ្នាំ ២០២៣ សិល្បកររូបនេះ ក៏ជាប់កំណត់ត្រាជាអ្នកមានជីវិតដើម្បីឈ្នះពានរង្វាន់ Grammy ច្រើនជាងគេផងដែរ។
៤ តារាច្រៀង Alison Krauss និងអ្នកលេងវីយូឡុង Chick Corea


តារាច្រៀងAlison Krauss និងអ្នកលេងវីយូឡុង Chick Corea បានឈ្នះពានរង្វាន់ចំនួន ២៧ ពីអាល់ ប៊ុមទោលចំនួន ៩ របស់ពូកគេ និងអាល់ប៊ុមចំនួន ៧ ផលិតជាមួយ Union Station ។ គួរកត់សម្គាល់ថា ពានរង្វាន់ Grammy ដំបូងដែលតារាច្រៀង Alison Krauss ទទួលបានគឺនៅពេលនាងមានអាយុ ១៩ ឆ្នាំ។ ជាមួយលោក Alison Krauss លោកបានឈ្នះពានរង្វាន់ Best Latin Jazz Album សម្រាប់អាល់ប៊ុម Mirror Mirror កាលពីឆ្នាំ ២០២២ ។
៥ អ្នកនិពន្ធលោក Pierre Boulez

លោក Pierre Boulez គឺជាអ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីល្បាញបានឈ្នះពានរង្វាន់សរុបចំនួន ២៦ ចាប់តាំងពីឆ្នាំ ១៩៦៨ រហូតដល់ការទទួលជ័យជម្នះចុងក្រោយក្នុងឆ្នាំ ២០០៦។
៦ អ្នកលេងព្យ៉ាណូជនជាតិរុស្ស៊ីលោក Vladimir Horowitz

អ្នកលេងព្យ៉ាណូជនជាតិរុស្ស៊ីលោក Vladimir Horowitz បានឈ្នះពានរង្វាន់សរុបចំនួន ២៥ នៅឯពិធីប្រគល់ពានរង្វាន់លើកទី ៣៥ ក្នុងឆ្នាំ ១៩៩៣ អាល់ប៊ុមរបស់លោក Horowitz Discovered Treasures ត្រូវបានគេដាក់ឈ្មោះថា Best Classical Instrumental Performance – បួនឆ្នាំបន្ទាប់ពីការស្លាប់របស់លោក។
៧ តារាចម្រៀង Stevie Wonder

តារាចម្រៀងStevie Wonder ឈ្នះពានរង្វាន់សរុបចំនួន ២៥ លោកក៏បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនសម្រាប់ អាល់ប៊ុមប្រចាំឆ្នាំនៅពេលដែលសហការជាមួយតារាចម្រៀង frank sinatra លោកគឺជាសិល្បករតែមួយគត់ដែលឈ្នះអាល់ប៊ុមប្រចាំឆ្នាំ ៣ ដង។ រឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត Stevie Wonder ក៏ជាសិល្បករតែម្នាក់គត់ដែលបានឈ្នះពានរង្វាន់នេះចំនួន៣លើកក្នុងការចេញផ្សាយ៣លើកជាប់គ្នា។
៨ អ្នកនិពន្ធលោក John Williams

ឈ្មោះរបស់លោក John Williams មិនមែនជារឿងចម្លែកសម្រាប់អ្នកចូលចិត្តភាពយន្ដនោះទេនៅពេលដែលលោក គឺជាឈ្មោះដ៏ភ្លឺបំផុតក្នុងការបង្កើតបទភ្លេងល្បីៗនៃសតវត្សនេះនិងសតវត្សមុននោះ។ ពានរង្វាន់ Grammyមួយ ចំនួនដែលលោកទទួលបានសម្រាប់ការងារដ៏ល្បីល្បាញរបស់ លោករួមមានបទភ្លេងសម្រាប់រឿង Jaws, Star Wars, Close Encounters of the Third Kind និង ET ។
៩ តារារ៉េប Jay-Z

ថ្វីត្បិតតែ Jay-Z មិនអាចទទួលបានពានរង្វាន់ Grammy ច្រើនដូចភរិយារបស់គាត់ក៏ដោយ ប៉ុន្តែការទទួលជ័យជម្នះចំនួន ២៤ គឺគ្រប់គ្រាន់ដើម្បីជួយឱ្យតារារ៉េបប្រុសរូបនេះស្ថិតក្នុងលំដាប់កំពូលទាំង ១០នេះបាន។
១០ តារារ៉េប Kanye West

ថ្វីត្បិតតែមានមនុស្សជាច្រើនធុញទ្រាន់យ៉ាងខ្លាំងជាមួយនឹងពាក្យសម្ដីដែលគ្មានន័យរបស់ Kanye West ក៏យើងមិនអាចបដិសេធថា Kanye West គឺជាទេពកោសល្យក្នុងវិស័យតន្ត្រី ដោយឈ្នះពានរង្វាន់សរុបចំនួន ២៤ របស់តារាចម្រៀងរ៉េបប្រុសនេះ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


