ជីវិតកម្សាន្ដ
Chompoo ព្រមទម្លាយការពិត ពីចចាមអារ៉ាមស្វាមីលួចចិញ្ចឹមស្រីក្មេង
បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតភ្ជាប់អក្សរកាត់ថាស្វាមី Chompoo Araya គឺសេដ្ឋីពាន់លាន Nott visrut មានផ្ទះមួយទុកចិញ្ចឹមស្រីក្មេង និងមានអង្គរក្សតាមការពារ។ ក្រោយមកពាក្យចចាមអារ៉ាមទាំងនេះ ត្រូវបានច្រានចោលភ្លាមៗដោយមនុស្សជិតស្និទ្ធរបស់ពួកគេ។

មកដល់ពេលនេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ២០២៣ Chompoo Araya បានមកចូលរួមក្នុងព្រឹត្តិការណ៍ House of Hyaluron ដូចនេះក៏ឆ្លៀតឱកាសនិយាយរឿងទាំងអស់ដែលបានកើតឡើង។

តារាជួរមុខរូបនេះបានបើកចិត្តទម្លាយថា “វាមិនដូច្នោះទេ! គ្រប់យ៉ាងជាចចាមអារ៉ាមដែលភ្ចាប់ជាមួយស្វាមីទាំងអស់។នាងក៏មានការខកចិត្ត ដែលពួកគេបានភ្ជាប់មកកាន់នាងនិងស្វាមី ខណៈនាងរស់នៅដោយមិនដែលបៀតបៀននរណាម្នាក់ ហើយក៏បាននិយាយជាមួយNott ដូចគ្នា ពីរឿងនេះតែមិនបាននិយាយសួរថានរណាទេ។
លើសពីនេះ Chompoo ក៏និយាយបន្ថែមទៀតថា “ខ្ញុំដឹងរួចហើយថា មិនអាចឃាត់នរណាម្នាក់បាន ឬគិតដូចដែលយើងចង់គិត ទាំងអស់ដូចគ្នានៅក្នុងប្រទេស។ ខ្ញុំជាមនុស្សក្នុងឧស្សាហកម្មនេះ និងដឹងរួចហើយ! ដូច្នេះបើស្ថិតនៅត្រង់ចំណុចនេះ យើងក៏ត្រូវតែដោះលែង។ ខ្ញុំមិនដឹងថាហេតុអ្វីត្រូវដោះស្រាយជាមួយវាទេ។ ប៉ុន្តែចំណុចមួយទៀត នោះយើងត្រូវរស់នៅបានល្អ ខ្ញុំស្គាល់ស្វាមីច្បាស់ ហើយយើងក៏មានរូបភាពមួយចំនួនជាមួយគ្នា។ វាមិនគួរត្រូវបំផ្លាញដោយសារព័ត៌មានបែបនេះទេ។ យើងម្នាក់ៗកំពុងធ្វើផ្នែករបស់យើង។ យើងមិនអាចរារាំងមនុស្សពីការគិតបានទេ។ ដំណឹងដែលបានកើតឡើងយ៉ាងណា តែខ្ញុំនៅតែជឿជាក់លើគាត់ដូចមុន ខណៈទំនាក់ទំនងពួកយើងនៅតែរឹងមាំដដែល អរគុណអ្នកទាំងអស់គ្នាដែលស្រលាញ់គ្រួសារខ្ញុំ នេះជាការដឹងគុណចំពោះអ្នកគាំទ្រ”!

ដោយឡែក “សម្រាប់រឿងមរតកគឺជាអ្វីដែលពួកយើងបាននិយាយ ជាមួយគ្នាមកជាយូរហើយ។ ប្រហែលជាដោយសារយើងបានឆ្លងកាត់ការបាត់បង់ យើងនៅជាមួយគ្នាជាយូរ ទើបយើងយល់ចិត្តគ្នាខ្លាំង។ បើថ្ងៃណាមួយគាត់មិននៅ តើកូននឹងទទួលបានទ្រព្យសម្បត្តិយ៉ាងណាទៅ? គាត់ថា នឹងចុះហត្ថលេខាប្រគល់គ្រប់យ៉ាងមកកាន់ខ្ញុំ ដើម្បីចិញ្ចឹមមើលថែកូនៗបន្តទៀត៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


