ជីវិតកម្សាន្ដ
Prang តួឯកស្រីរឿង “ស្នេហាមេឃដី” កំពុងអង្រួនបេះដូងប្រុសៗទូទាំងប្រទេស
តារាសម្ដែងស្រី Prang Kannarun កំពុងធ្វើឲ្យបេះដូងប្រុសៗញាប់ញ័រ បន្ទាប់ពីឃើញឃ្លិបស្រែកច្រៀងយ៉ាងសប្បាយរីករាយទៅតាមចង្វាក់ភ្លេង ស្របពេលឈុតដែលនាងស្លៀកថ្ងៃឡើងឆាកពិតជាស្អាតប្លែកភ្នែកខ្លាំង និងសិចស៊ីចាស់ដៃ។

Prang Kannarun បានចាប់កាន់ក្បាលមីក្រូច្រៀងតាមទេពកោសល្យរបស់នាងដែលមានកន្លងមក ដោយបង្ហាញពីជំនាញច្រៀងដ៏មានទឹកដមសំឡេងពីរោះ និងការរាំយ៉ាងទន់ល្វតល្វៃ ហើយការសម្ដែងរបស់ Prang មួយនេះថែមទាំងទទួលបានការសាទរពីមហាជនដែលមានវត្តមាននៅទីនោះ។

ជាក់ស្ដែងងាកទៅកាន់ហ្វេនប្រុសៗរបស់តារាសម្ដែងរូបនេះវិញ មិនថានៅក្រៅឆាកសម្ដែងនិងនៅលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួនរបស់នាងនោះទេ គ្រប់គ្នាហាក់បង្ហាញការពេញចិត្តលើឈុតដែលជ្រើសយកមកស្លៀកក្នុងថ្ងៃនេះយ៉ាងខ្លាំង។ជាងនេះទៅទៀត ពួកគេគេក៏បញ្ចេញមតិស្របគ្នាថា Prang កាន់តែនៅលីវកាន់តែស្រស់ស្អាតទ្វេរគុណនិងមានភាពល្បីល្បាញជាងពីមុនថែមទៀត។

យ៉ាងណាមិញ នេះមិនមែនជាលើកមួយទេ ដែលតួឯកស្រីក្នុងរឿង “ស្នេហាមេឃដី” បង្ហើរសំនៀងនិងស្លៀកពាក់សិចស៊ីបង្អួតរាងដល់ទស្សនិកជនកណ្ដាលឆាក។ ជារឿយៗអ្នកគាំទ្រតែងឃើញ Prang បង្ហោះពីឃ្លិបច្រៀងលេងឬបញ្ចេញសមត្ថភាពពិតៗឲ្យមហាជនទះដៃអបអរសាទរដល់នាងជានិច្ច៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពពិធីមង្គលការ Ananda តាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់
ចុចអាន៖ឈុតឡើងយន្តហោះរបស់ Bella ទាក់ទាញភ្នែកមហាជនដោយសារសម្រស់ធម្មជាតិ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


