ជីវិតកម្សាន្ដ
Baifern ប្រែក្លាយជានារីសក់ខ្លី អ្នកគាំទ្រចំណាំសឹងមិនបាន
ជាធម្មតាប្រិយមិត្តរមែងឃើញតារាសម្ដែង Baifern Pimchanok បង្ហាញខ្លួនក្នុងរូបរាងជាសុភាពនារីដ៏ស្រស់ស្អាត ឬជួនកាលជានារីសិចស៊ីដ៏ទាក់ទាញម្នាក់ ប្លែកតែលើកនេះ នាងផ្លាស់ប្ដូរស្ទីលតែងខ្លួន ប្រែក្លាយជានារីសក់ខ្លី អ្នកគាំទ្រឃើញហើយ សុទ្ធតែថាចំណាំសឹងមិនបាន។

ស្ទីល Make up និងការប្ដូរម៉ូដសក់ បែបនារីហុងកុងរបស់ Baifern កំពុងធ្វើឱ្យអ្នកគាំទ្រ លាន់មាន់ថាប្លែកគ្រប់គ្នាតែម្ដង ព្រោះថាពីមុនមក គេមិនធ្លាប់ឃើញនាងតុបតែងខ្លួនរបៀបនេះឡើយ។ ជាមួយនឹងម៉ូដសក់ស្រដៀងនឹងម៉ូដសក់របស់បុរស បូករួមនឹងបបូរមាត់ក្រហមទុំ មើលទៅ Baifern ពិតជាទាក់ទាញ លេចធ្លោ និងស្រស់ស្អាតម្យ៉ាង។

ស្របពេលជាមួយគ្នាដែរ អ្នកគាំទ្រនាំគ្នាបញ្ចេញមតិសរសើរថានាងពូកែរកនឹកស្ទីលតែងខ្លួនថ្មីៗ ប្លែកៗ តែទោះផ្លាស់ប្ដូរស្ទីលយ៉ាងណាសម្រស់តួឯកស្រីរឿង “Friend Zone” នៅតែស្រស់ស្អាត មើលយ៉ាងណា ក៏មិនចេះជិនណាយ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជនសង្ស័យពីររូប សារភាពថា ពិតជាបានសម្លាប់ Tangmo
ចុចអាន៖ មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


