ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺរណិតទាមទារឱ្យក្រុមតារាស្រីស្អាត ចេញមុខសុំទោស Bella
ក្រោយផ្ទុះរឿងចម្រូងចម្រាសរវាង Bella Ranee ជាមួយក្រុមតារាស្រីស្អាត ពេលនេះ Hashtag ទាមទារឱ្យចេញមុខសុំទោស Bella ឬ #ApologizeTobellacampen កំពុងរីករាលដាលនៅលើបណ្ដាញ Twitter ថៃ យ៉ាងផុសផុល។

កាលពីប៉ុន្មានថ្ងៃមុននេះ វីដេអូនៅលើឆានែល YouTube របស់តារាស្រី Mai Davika ដែលមានភ្ញៀវ ៣រូបគឺ Mint Chalida, Margie Rasri និង Mew Nittha បានធ្វើអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត និងរិះគន់ថា ជាវីដេអូដែលវាយប្រហារលើតារាស្រីដទៃ ហើយក្នុងនោះហ្វេនៗយល់ថា Bella ត្រូវបានតារាស្រីទាំង ៤រូប និយាយដៀមដាម។

ក្រោយទទួលបាននូវពាក្យរិះគន់ Mai Davika ដែលជាម្ចាស់ឆានែល បានចេញមុខសុំទោស និងប្រកាសបិទវីដេអីនោះចោល។ ចំណែក Margie បានបង្ហោះ Story នៅក្នុង IG ថា អ្វីដែលខ្លួនបាននិយាយនោះ មិនបានផ្លែផ្កាទៅលើ Bella នោះទេ ព្រោះនាងគ្មានបញ្ហាជាមួយ Bella ឡើយ មិនថាអតីតកាល និងបច្ចុប្បន្ន។

ទោះបីជាមានតារាស្រីពីររូបចេញមុខបញ្ជាក់ និងសុំទោសយ៉ាងក្ដី អ្នកនិយមលេងអ៊ីនធឺណិត នៅតែទាមទារឱ្យតារាស្រីទាំង ៤រូប ដែលមានវត្តមានក្នុងវីដេអូ ចេញមុខសុំទោសទាំងអស់គ្នា ចំពោះការវាយប្រហារ ឌឺដង និងប្រើពាក្យសម្ដីមិនសមរម្យលើ Bella Ranee ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មហាជនគាំទ្រ Margie ថា នាងមិនបានដៀមដាមទៅ Bella ឡើយ
ចុចអាន៖ Baifern ប្រែក្លាយជានារីសក់ខ្លី អ្នកគាំទ្រចំណាំសឹងមិនបាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


