ជីវិតកម្សាន្ដ
អាងហែលទឹកក្នុងភូមិគ្រឹះថ្មីរបស់ Mai Davika ប្រណិតមិនចាញ់សេដ្ឋីស្រុកថៃ
បន្ទាប់ពីទើបតែបង្ហាញភូមិគ្រឹះដ៏ថ្មីស្រឡាងជិតសាងសង់រួចរាល់ Mai Davika បានបង្អួតអាងហែលទឹកដែលមើលទៅមានប្រណិតភាពខ្លាំង និងថែមទាំងអស្ចារ្យបំផុត ហើយក៏មិនចាញ់វីឡារបស់សេដ្ឋីស្រុកថៃប៉ុន្មាននោះទេ។

ភូមិគ្រឹះដ៏ទំនើបរបស់តារាស្រី Mai Davika សាងង់សង់ក្នុងទំហំទឹកប្រាក់ជាង២០០ លានបាត (៥,៧៤០,៥២៨ដុល្លារ ) ហើយកន្លងមកតារាស្រីរូបនេះធ្លាប់ថតបង្ហាញគ្រប់ជ្រុងឲ្យទស្សនិកជនទស្សនាយ៉ាងពេញភ្នែកថែមទៀតផង។ លើសពីនេះ មហាជនសង្កេតឃើញថាវីឡាធំល្វឹងល្វើយនេះតុបតែងយ៉ាងស្រស់ស្អាតដោយគ្រឿងសង្ហារិមថ្លៃៗ និងសម្ភារៈទំនើបៗនៅជុំវិញអាងទឹកដែលបង្ហាញថាពិតជាអស្ចារ្យមិនចាញ់សេដ្ឋីមានប្រាក់វាល់លាននោះទេ។
យ៉ាងណាមិញ ក្រោយតារាស្រីរូបនេះបង្ហាញជ្រុងអាងហែលទឹកដែលមានផ្ទៃដីល្វឹងល្វើយ ព្រមទាំងរចនាយ៉ាងល្អឥតខ្ចោះ ទាំងរូបភាពសិល្បៈដ៏ស្រស់ស្អាតអមជុំវិញ។ អ្នកគាំទ្រជាច្រើនបានចូលទៅសាទរដល់តារាស្រីក្នុងដួងចិត្តរបស់ពួកគេ ហើយក៏ដឹងថាផ្ទះមួយខ្នងនេះ Mai មានបំណងសាងសង់សម្រាប់អ្នកម្តាយជាទីស្រលាញ់ និងជាកាដូដ៏ល្អសម្រាប់ខ្លួនឯងដែលខិតខំធ្វើការហត់នឿយកន្លងមក៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Nychaa បញ្ចេញឈុតប៊ីគីនីលើផ្ទៃសមុទ្រ
ចុចអាន៖Sand គំរាមប្ដឹងបកទៅម្ដាយ Tangmo ពីបទបរិហារកេរ្តិ៍ដោយគ្មានភស្តុតាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


