ជីវិតកម្សាន្ដ
ដឹងទេ ឆ្នាំនេះ តារាហូលីវូដ Angelina Jolie មានទ្រព្យសម្បត្តិប៉ុន្មាន?
យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes ក្នុងឆ្នាំ២០២៣ តារាហូលីវូដ Angelina Jolie គឺជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១៦០លានដុល្លារ ដែលចំណូលរបស់តារាស្រីអាមេរិកាំងរូបនេះបានមកពីអាជីពសិល្បៈស្ទើរទាំងស្រុង។

ប្រភពដដែលបានឱ្យដឹងថា ជាមធ្យម Angelina Jolie ទទួលបានថ្លៃឈ្នួល ១៥លានដុល្លារក្នុងមួយរឿង។ យ៉ាងណាក្ដី កាលសម្ដែងជាតួ Maleficent របស់ភាពយន្ត Disney ក្នុងឆ្នាំ២០១៩ នាងទទួលបានកម្រៃរហូតដល់ ៣៣លានដុល្លារ។ បើគិតជាខែ តារាស្រីវ័យ ៤៧ឆ្នាំរូបនេះ ទទួលបានចំណូលជាមធ្យមជាង ១.៨លានដុល្លារ និងជាង ១៥លានដុល្លារ ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ ទ្រព្យសម្បត្តិប្រមាណ ១៦០លានដុល្លារនេះ មិនបានរាប់បញ្ចូលនូវអចលនទ្រព្យ និងទ្រព្យសកម្មផ្សេងទៀតឡើយ ខណៈទ្រព្យទាំងនេះ រាប់តែចំណូលដែលបានមកពីវិស័យសិល្បៈប៉ុណ្ណោះ។ បន្ថែមពីលើប្រាក់ចំណូលពីពិភពកម្សាន្ត Angelina Jolie នៅមានអចលនទ្រព្យជាច្រើនលានថែមទៀត។ ថ្មីៗនេះ នាងបានទិញផ្ទះមួយកន្លែង នៅទីក្រុង Los Feliz រដ្ឋ Los Angeles ក្នុងតម្លៃ ២៥លានដុល្លារ។ ក្រៅពីនោះនាងក៏ជាម្ចាស់អចលនទ្រព្យជាមួយអតីតស្វាមី Brad Pitt ដែលមានតម្លៃជាង ៣០លានដុល្លារផងដែរ។

មិនតែប៉ុណ្ណោះ Angelina Jolie ជាម្ចាស់រថយន្តម៉ាក Cirrus SR22 តម្លៃ ៣ដុល្លារ, រថយន្តម៉ាក Cessna 208 Caravan មានតម្លៃ ២.៣២លានដុល្លារ, រថយន្តម៉ាក BMW Hydrogen 7 តម្លៃ ១.១៨លានដុល្លារ និងរថយន្តម៉ាក Jaguar XJ តម្លៃ ១.១៥លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដោយសាររឿងទាំងនេះ ទើបគ្មានតារាស្រករក្រោយវ៉ា Angelina Jolie បាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


