ជីវិតកម្សាន្ដ
Mew ឆ្លើយច្បាស់ៗថា មិនមានបញ្ហានឹងនរណាម្នាក់ រហូតមិនអាចរួមការងារជាមួយគ្នាទេ
កាលពីពេលថ្មីនេះៗតារាសម្ដែង Mew Nittha បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជុំវិញរឿងដែលកើតឡើងកន្លងមកថា នាងពិតជាមានការសោកស្ដាយ និងព្រមទទួលយកកំហុសដែលខ្លួនធ្វើ រហូតដល់ប៉ះពាល់ដល់អ្នកដ៏ទៃនិងត្រូវអ្នកលេងអ៊ីនធឺណិតភ្ជាប់ឈ្មោះក្លាយជារឿងចម្រូងចម្រាសមិនងាយចប់។

ទោះយ៉ាងណា ក្នុងនោះអ្នកសារព័ត៌មានបានសួរចំៗទៅដល់តារាសម្ដែង Mew Nittha ថា ប្រសិនបើអាចរួមការងារម្ដងទៀតចំពោះបុគ្គលដែលត្រូវគេភ្ជាប់ឈ្មោះ និងកំពុងមានបញ្ហាលើបណ្ដាញសង្គម តើនាងនឹងធ្វើយ៉ាងម៉េច? តួឯកស្រីក្នុងរឿង “My Husband In Law” បានឆ្លើយថា ខ្លួនផ្ទាល់មិនមានបញ្ហាជាមួយនរណាម្នាក់ទេ អាចធ្វើការជាធម្មតាជាមួយមនុស្សគ្រប់គ្នា។
ទន្ទឹមនោះ ចំពោះរឿងរ៉ាវដែលកើតឡើង Mew នៅតែនិយាយដដែលៗថា សោកស្តាយ ហើយក៏មិនបានរំពឹងថាវាទៅឆ្ងាយនោះទេ នាងពិតជាចង់សុំទោស ដោយបញ្ជាក់ថាមិនមានចេតនាបង្អាប់នរណាម្នាក់នោះទេ។ សម្រាប់មតិ Mew អនុញ្ញាតឲ្យវាកន្លងផុតទៅ។ បើជាការរិះគន់យកវាមកអភិវឌ្ឍវិញ។ ប៉ុន្តែផ្នែកអវិជ្ជមានត្រូវបានដោះលែង ព្រោះពេលឃើញលើកដំបូងនាងរាងតានតឹងខ្លះដែរ។
ក្នុងនោះតារាសម្ដែងរូបនេះបានឆ្លើយទៀតថា ពេលមានបញ្ហាពួកយើងមានគ្រួសារ និងអ្នកគាំទ្រឈរនៅក្បែរចាំលើកទឹកចិត្តជានិច្ច! សូមអរគុណចំពោះអ្វីដែលបានកើតឡើង វាជាមេរៀនបង្រៀនឲ្យចេះប្រុងប្រយ័ត្ន ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃបានគ្រប់ពេលវេលា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mew ទម្លាយអារម្មណ៍ពិតទាំងក្រៀមក្រំ ក្រោយជួបរឿងចម្រូងចម្រាសជាមួយ Bella Ranee
ចុចអាន៖បង្ហាញរូបចោមពុងមុខកញ្ចក់ រៀមច្បង Nune ត្រូវមហាជនសរសើរច្រើនពីសម្រស់
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍